CamNews

តារា 

តារា Hollywood ទាំង ៥ ដែលមិនអាចក្លាយជា ប្រុសស្អាតបាន!

តារាក្នុងរឿង G.I Joe លោក Channing Tatum ត្រូវបានគេចាត់ទុកជាតារាប្រុសដែលស្រស់សង្ហាជាង
គេបំផុតប្រចាំឆ្នាំ ២០១២ ដែលកម្មវិធីនេះត្រូវបានធ្វើឡើងដោយ People Magazine អស់រយៈពេល ២៤
ឆ្នាំមកហើយ។

បេក្ខជនចុងក្រោយដែលចួលរួមក្នុងកម្មវិធីនេះជាមួយលោកមានដូចជា George Clooney, Hugh Jack
man, Harrison Ford, Danzel Washington និង Brad Pitt ជាដើម។ តែក្នុងនោះក៏ចង់រៀបរាប់ពីតារាខ្លះ
ដែលគេចំអកថាមិនអាចគ្រងពានរង្វាន់ បុរសសង្ហារប្រចាំឆ្នាំ នេះផងដែរ ដែលក្នុងនោះ ៥ នាក់គឺ៖

១. Steven Tylor

ជាតារាចម្រៀងជើងចាស់ នរណាក៏ស្កាល់ ជាមួយនឹងសម្លេងស្អកៗ តែច្រៀងបានពិរោះដែលមនុស្សជា
ច្រើនចូលចិត្តសម្លេងរបស់គាត់។ ហើយក៏ជាអតីតអ្នកដាក់ពិន្ទុក្នុងកម្មវិធី American Idol មួយរូបផងដែរ។
តែជាអកុសលគេភាគច្រើននិយាយថាគាត់នេះ ប្រហែលជាគ្មានវាសនាបានគ្រងពានជាប្រុសស្អាតទេ
មើលទៅ។

២. Johna Hill

តារាភាពយន្តកំប្លែងរូបនេះប្រហែលជាមិនមានសំណាងគ្រងពាននេះដូចគ្នាប្រសិនបើគាត់មិនព្រមស្រក
គីឡូខ្លះ តែយ៉ាងណាទោះបីជាគាត់មិនអាចក្លាយជាបុរសសង្ហារប្រចាំឆ្នាំ បានយ៉ាងហោចណាស់ក៏អាច
ក្លាយជាអ្នកកំប្លែងប្រជាប្រិយភាពមួយបានផងដែរ។

៣. Willem Defoe

លោកម្នាក់នេះហើយគឺជាលោកតួចិត្តអាក្រក់ក្នុងរឿង SpiderMan វគ្គទឺ ១ ហើយលោកអ្នកប្រហែលជា
មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាគាត់មិនអាចគ្រងពាន បរុសសង្ហាប្រចាំឆ្នាំបាន? គឺវាមកពីស្នាមញញឺម
បីសាចរបស់គាតនេះហើយ។

៤. Rom Perlman

លោកអ្នកប្រហែលជាធ្លាប់បានទស្សនារឿង Hell Boy ហើយមើលទៅ បើមើលទៅមាឌរបស់តួអង្គក្នុង
រឿងនោះហាក់ដូចជាមានមាឌធំគួរសម តែធាតុពិតគឺជា Rom Perlman សោះ! គាត់ចាស់ណាស់ទៅ
ហើយក្នុងនោះគាត់ក៏មិនមានស្នាមញញឹមទាក់ទាញនោះទេ ទើបគេមិនអាចទទួលគាត់អោយក្លាយជា
ប្រុសស្អាតប្រចាំឆ្នាំ បាន។

៥. Adam Driver

ម្នាក់នេះគឺ ១០០% មិនអាចទទួលយកជាប្រុសស្អាតបាន! គាត់ជាតួឯកក្នុងរឿងភាគទូរទស្សន៍ចំណង
ជើងថា Girls របស់ HBO ហើយគាត់ធ្លាប់ធ្វើជាទាហានម៉ារីន ប៉ុន្តែប្រហែលជាមិនសមជាប្រុសស្អាត
នោះទេព្រោះមិនមែនគ្រប់គ្នាដែលជាទាហានសុទ្ធតែជាប្រុសស្អាតនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Starpulse 


Tags: western star sexy