CamNews

ភាពយន្ត 

គ្រួសារមួយ បានលាបផ្ទះរបស់ខ្លួន ដូចផ្ទះរឿង UP ធ្វើអោយអ្នកជិតខាង មិនពេញចិត្ត

ទស្សនិកជន ច្បាស់ជាធ្លាប់ បានស្គាល់ រួចមកហើយ ជាមួយនិងភាពយន្ត ហូលីវូដគំនូរជីវចល របស់ក្រុមហ៊ុន Pixar ដែលមានឈ្មោះថា UP ដែលជារឿង បែបមនោសញ្ចេតនា ផ្សេងព្រេង ដ៏អស្ចារ្យ ។ នៅក្នុងរឿង UP គេសំគាល់ថា ផ្ទះដែលហោះក្នុងរឿង UP នោះគឺមានពណ៌ចំរុះនិង មានដំបូល ពណ៌ស្វាយ ។



ឥលូវនេះ មានអ្នកលាប ពណ៌ផ្ទះរបស់ខ្លួន អោយដូចទៅនិង ផ្ទះដែលនៅ ក្នុងរឿង UP ហើយ ។គ្រួសារមួយ ដែលមាន Hosam Haggog និង Fatima Rahman ជាប្តីប្រពន្ធ នោះបានលាបពណ៌ ផ្ទះរបស់ខ្លួន ពណ៌ចំរុះ ជាមួយនិង ដំបូលពណ៌ស្វាយ ដូចនិងរឿង UP អញ្ចឹង ។ បើតាមប្រភព ព័ត៌មាន បានអោយដឹងថា គ្រួសារនេះ លាបពណ៌ផ្ទះ បែបនេះគឺ ដើម្បីកូនស្រី របស់ខ្លួន ម្យ៉ាង វិញទៀត គ្រួសារនេះ ចូលចិត្តរឿង UP ណាស់ ។ Hosam ក៏បានប្រាប់ដែរថា ការលាបបែបនេះ ពិតជាធ្វើអោយ ក្មេងៗដែល នៅជុំវិញផ្ទះ សប្បាយរីករាយណាស់ ដោយគ្រាន់តែដើរកាត់ផ្ទះ របស់គាត់ ។ យ៉ាងណាមិញ អ្នកជិតខាងគាត់ មិនមានការ ពេញចិត្តឡើយ ព្រោះថានៅតបន់ Old Quad Residents គឺជាដំបន់ ដែលសំបូរ ទៅដោយសំណង់ក្បាច់ ចាស់ដែលស្អាតៗ ។ អ្នកជិត ខាងម្នាក់ឈ្មោះ Lou Fahria បានប្រាប់ទៅ ទូរទស្សន៍ NBC ថាការលាប ពណ៌បែបនេះ វាមិន សាកសមសោះ វាប្រដូចបានទៅនិង យាយចាស់ម្នាក់ ដែលត្រូវគេ តុបតែងអោយ ក្លាយទៅជា អ្នកកំប្លែងអញ្ចឹង ។



ក្រៅពីនេះ ក៏មានអ្នកចេញ មកការពារ ផងដែរថា ទោះបីនេះជា សំណង់ចាស់មែន តែវាជាផ្ទះ របស់គេ គេចង់ធ្វើអ្វី ស្រេចតែគេ ហើយគ្រាន់តែ លាបពណ៌ផ្ទះ គ្មានឃើញអ្វី ដែលអាចប៉ះពាល់ ដល់អ្នក ដែលបានរិះគន់សោះ ។ គិតៗទៅ ប្រជាជនអាមេរិក ចេះតែធ្វើអ្វីប្លែកៗ សូម្បីតែរិះគន់ ក៏រិះគន់ខុសរឿងដែរ ៕ 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: movie up america old quad