CamNews

តារា 

យក់ ឋិតរដ្ឋា ផ្ទុះ​កំ​ហឹង ជេរ​បុរស​ម្នាក់​កប់ៗ​មាត់ ​សង្ស័យ​ជា​រឿង​​បោក​ប្រាស​ក្នុង​របរ​រក​ស៊ី

(ភ្នំពេញ)៖ តារាចម្រៀង​របស់ផលិតកម្ម ហង្សមាស អ្នកនាង យក់ ឋិតរដ្ឋា សុខៗ​ស្រា​ប់​តែ ផ្ទុះកំហឹងជេរប្រមាថ លើបុរម្នាក់កប់ៗមាត់ តែមិនត្រូវបាននាងបង្ហាញ ពីអត្តសញ្ញាណឡើយ បង្ក​ឲ្យមានការភ្ញា​ក់ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ម្សិល​មិ​ញ។

ភ្ជាប់ជាមួយការបង្ហោះរូបភាព ពាក្យប្រលោមលោក ដែលមានន័យថា «សន្តានមនុស្សផ្លែល្វាគ្រប់គ្នាឃើញល្អ សំបកក្រៅ »អ្នកនាង យក់ ឋិតរដ្ឋា ក៏បានសរសេរបន្ថែម ពីលើនេះថា «ហាសហាត្រូវម្ល៉េស ! ពាក្យមួយឃ្លានេះ ! ស្គាល់មុខមិនស្គាល់ចិត្ត តែបើស្គាល់ឲ្យស្និទ្ធបានដឹងថា ពិសពុលល្បិចកលសុំយាយថា បើគេតាមមិនទាន់ហ្អែងហា នៅមានអញមិនត្រឹមតែ តាមទាន់ទេ គឺជាន់កងាប់ចោល ។ អាសំគីសអើយហ្អែង ម៉ោពីណាហាស បានចូលចិត្តយាយឲ្យបងប្អូន គេឈ្លោះគ្នាម្ល៉េស ?»។

តារាចម្រៀង​ យក់ ឋិតរដ្ឋា បានបន្តថា «អាសត្វមិនមែនមនុស្ស ស្មានតាគេនៅសុខ​ៗទៅ បាក់កជឿហ្អែងចឹងមែនឬ គេគ្រប់គ្នានៅជុំវិញហ្អែង នឹងចង់ប្រាប់ហ្អែងថា មានតាមមនុ​ស្ស មួយចំនួនតូចទេ ដែលបាក់កលើហ្អែង ដោយខ្វះការពិចារណា ហើយមុខដូចហ្អែងនឹងបោកបាន តែមនុស្សល្ងង់ៗ មិនស្គាល់សង្គមច្បាស់ ចង់ប្រាប់ហ្អែងថា ការសម្តែងរបស់ហ្អែង នឹងហាបោ​កមិនបានទេក្មេងសម័យ អាឡូវ ព្រោះពួកគេវាឆ្លាតជាងហ្អែងដឹងនៅ?»។

អ្នកនាង យក់ ឋិតរដ្ឋា បាននិយាយទៀតថា« សុំប្រាប់ជាចុងក្រោយថា ធ្វើអំពើល្អឲ្យបានច្រើ​នណា ប្រយ័ត្នកម្មវាតាមសងវិញវើយ ព្រោះហ្អែងនឹងក៏មានម៉ែនឹងប្អូនស្រីដែរ ហើយកុំចូលចិត្តចា​ក់ចូក បងប្អូនគេឲ្យឈ្លោះគ្នាពេក បើហ្អែងនឹងអះអាងខ្លួនឯងថា ជាមនុស្សប្រុសនោះអី ! អត់ចេកបាត់ (អូនចង់ច្រៀងបទនឹង)ខ្លួនឯងប្រុសសោះនឹង ហា ហ្អែងជាអីគេមិនខ្វល់ទេ ព្រោះវាជាសិទិ្ធរបស់មនុស្សម្នាក់ៗ តែកុំតាហ្អែងនឹងមកចាក់ចូក ផ្លុំត្រចៀកគេឲ្យជឿខ្លួនឯង ទាំងង​ងឹតងងុលធ្វើខ្លួនឯងទេ កុំបៀមឈាមព្រួសដាក់គេ អាកំសាក ហ៊ានធ្វើតែមិនហ៊ានទទួលហើយ សុំទោសដល់មិត្តទាំងអស់ ភេទទីបីផង មិនមែនភេទទីបីសុទ្ធ តែចរិកអន់ចឹងទេ ខ្ញុំនិយាយនេះ គឺសំ​ដៅទៅលើបុគ្គល ដែលខ្ញុំចង់និយាយតែប៉ុណ្ណោះ។

តាមរយៈសារបង្ហាញពីអារម្មណ៍ ខឹងសម្បាររបស់អ្នកនាង យក់ ឋិតរដ្ឋា គេអាចសន្និដ្ឋានបានថា នាងកំពុងតែផ្ទុះកំហឹងឆួលចុងច្រមុះ ជាមួយនឹងបុរសម្នាក់ ដែលអាចជាមនុស្សភេទទី៣ នៅក្នុងមុខរបររកស៊ីអ្វីមួយ ហើយមនុស្សម្នាក់នៅកំពុងតែបោកប្រាស់នាង ក្នុងរូបភាពអ្វីផ្សេង ប៉ុន្តែអាចថានាងដឹងមុន ក៏មិនបណ្ដោយឲ្យ​ មានការចាញ់បោក ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Yok thitrotha Star news local news