CamNews

តារា 

មិត្តភក្តិ Justin Bieber ត្រូវបានប៉ូលិសចាប់ខ្លួន ដោយសារបើកបរក្រោមឥទ្ធិលពល កញ្ឆា

តារាចំរៀង Rap វ័យក្មេង Lil Twist ដែលត្រូវជាមិត្តភក្តិជិតស្និតរបស់ Justin Bieber ត្រូវបាន
ប៉ូលិសចាប់ខ្លួន ក្នុងពេលដែលខ្លួនបើកឡានទំនើបរបស់ Justin Bieber ។ 



Lil Twist ត្រូវបានប៉ូលិសចាប់ខ្លួន វេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺដោយប៉ូលិសនៅរដ្ឋ Los
Angels ជារដ្ឋដែលដែល Justin Bieber រស់នៅ​ ។ ក្នុងពេលចាប់ខ្លួន ប៉ូលិសបានគិតថា អ្នក
បើកឡាននោះជា Justin Bieber ព្រោះតែឡាននោះ ជាកម្មសិទ្ធរបស់តារាវ័យក្មេងម្នាក់នោះ ។
តែតាមពិត អ្នកដែលបើកឡាននោះ ហួសកំណត់គឺជា មិត្តភក្តិជិតស្និតរបស់ Justin Bieber Lil
Twist សោះ ។ ក្នុងពេលចាប់ខ្លួន ប៉ូលិសបានរកឃើញថា Lil Twist បានជក់កញ្ឆាក្នុងពេលបើក
បរ ។ ប៉ូលិសបានចាប់ខ្លួន Lil Twist ទៅប៉ុស្ត៍ប៉ូលិសសួរចំលើយ រហូតដល់ពេលព្រឹក ទើបមាន
មេធាវីមក រំលោះខ្លួនចេញដោយចំណាយអស់ប្រាក់ ៥ ពាន់ដុល្លារជាថ្លៃធានា ។



គួរបញ្ចាក់ផងដែរថា Lil Twist ដែលជាមិត្តភក្តិរបស់ Justin Bieber នេះតែងតែបង្កបញ្ហាក្នុងពេល
ប្រើប្រាស់ឡានរបស់ Justin Bieber ។ ជាក់ស្តែងកាលពីប៉ុន្នានសប្តាហ៍មុន Justin Bieber ត្រូវ
បានគេចោទប្រកាន់ថា បើកឡានហួសល្បឿនកំណត់ ហើយបង្កការភ័យខ្លាច និង រំខានដល់
អ្នកជិតខាងដោយសំលេង តែតាមពិតរឿងទាំងនោះ សុទ្ធតែ Lil Twist ជាអ្នកធ្វើ ៕


ដោយ ៖ លីលី
ប្រភព​ ៖ k14 


Tags: lil twist justin bieber star singer rapper entertainment driving