ពិតជាគួរសរសើរចំពោះបុរសវ័យចំណាស់ម្នាក់ មានវ័យ ៦២ឆ្នាំហើយ ដែលក្លាហានមិនខ្លាចស្លាប់
ហ៊ានវាយបក តទល់ជាមួយក្រុមចោរមានកាំភ្លើងក្នុងដៃ ដែលមកគំរាមប្លន់ក្នុងហាងលក់ដូររបស់
គាត់។
តាមរយះរូបភាព នៅក្នុងវីដេអូដែលថតបានតាមរយះកាមេរ៉ាសុវត្ថិភាព ក្រុមចោរមានគ្នាពីរនាក់
ក្នុងនោះមានម្នាក់មានកាំភ្លើងកាន់ក្នុងដៃ បានចូលមកភ្ជង់ប្លន់ម្ចាស់ហាងលក់ដូរមួយកន្លែង ហើយ
គំរាមរកលុយពីម្ចាស់ហាងនោះ។ ប៉ុន្តែ ជំនួសដោយការមិនភ័យតក់ស្លុក បុរសចំណាស់ដែលជា
ម្ចាស់ហាង បានយកដំបង វាយតបត ជាមួយនឹងក្រុមចោរទាំងនោះ ដែលទីបំផុតពួកវាបានដាក់
មេប្រូចរត់ចេញបាត់ ដោយមិនមានយកអ្វីបានឡើយ។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
អំពើលួច ឆក់ ប្លន់ គឺជាអំពើដែល សង្គមជាតិ ស្អប់ខ្ពើមយ៉ាងខ្លាំង ហើយជនបង្ក នឹងត្រូវទទួលទោស
ដោយការជាប់គុក ជាធរមាន។ ដូច្នេះ សូមយុវជនខ្មែរ មេត្តាចៀសឲ្យឆ្ងាយ ពីអំពើទាំងអស់នេះ៕
ដោយ៖ សិលា
វីដេអូ៖ youtube