យុវជនវ័យក្មេងម្នាក់ ត្រូវបានគេកាត់ប្រដាប់ភេទ នៅក្នុង Bar មួយដែលកំពុងមាន
មនុស្សជាច្រើន នៅទីក្រុង Huzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។
មនុស្សជាច្រើនដែលបានឃើញហេតុការណ៍ផ្ទាល់ បាននិយាយប្រាប់ឲ្យដឹងថា ឈាមត្រូវបាន
ហូរចេញពីមុខរបួសដែលត្រូវបានកាត់ និងប្រឡាក់ពេញកម្រាលថ្ម។ មនុស្សទាំងអស់ដែលមាន
មុខនៅទីនោះសុទ្ធតែមានការភ័យខ្លាច តក់ស្លុតយ៉ាងខ្លាំង។ ពេលនោះក៏មានអ្នកខលទូរស័ព្ទហៅ
រថយន្តសង្គ្រោះ និងប៉ូលិស។ ជាក់ស្តែង យុវជនរូបនោះបានស្លាប់បាត់បង់ជីវិតនៅលើថ្លុកឈាម
មុននឹងរថយន្តសង្គ្រោះមកដល់។ ក្រុមគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ ដោយសារ
តែបាត់បង់នូវឈាមច្រើនពេក។
ទន្ទឹមនឹងនោះ មនុស្សមួយចំនួនបានឲ្យដឹងថា ពួកគេបានឃើញបុរស ៤នាក់ចុះពីរថយន្ត
Porsche ពណ៌សដ៏ប្រណិតមួយ ហើយដើរចូលក្នុង Bar សំដៅទៅជិតយុវជនរងគ្រោះម្នាក់
នោះ។ ជនរងគ្រោះត្រូវបានគេឲ្យដឹងថា បានមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ ដែល
នេះអាចជាមូលហេតុដែលបង្កមកពីការប្រចណ្ឌ៕
ដោយ៖ សិលា
ប្រភព៖ VGT