CamNews

ព័ត៌មានអន្តរជាតិ 

ម៉ាឡេស៊ី ពង្រីកវិសាលភាព រុករក យន្តហោះបាត់ ដល់សមុទ្រឥណ្ឌា ដូចអាមេរិកដែរ

ព័ត៌មានអន្តរជាតិ ៖ ជាការពិត កាលពីអំឡុងពេលថ្ងៃ ម្សិលមិញនេះ ទំព័រសារព័ត៌មានកំសាន្តយើង ខ្ញុំ បានចុះផ្សាយរួចមកហើយនូវ បណ្តាព័ត៌មាន អាប់ដេត ស្តីអំពី ការបាត់ខ្លួន យន្តហោះម៉ាឡេស៊ី MH370 ដោយ នៅ ក្នុង នោះ សេចក្តី  រាយការណ៍ អោយ ដឹងថា អាមេរិក ដឹកនាំ ក្រុមរុករក ទៅមហាសមុទ្រ ឥណ្ឌា​ ខណៈ មានរបាយការណ៍ ថាយន្តហោះ ម៉ាឡេស៊ី អាចធ្លាក់ នៅទីនោះ តែ មកទល់នឹងខណៈនេះ បើយោងតាមរបាយការណ៍ ចុងក្រោយអោយដឹងថា ម៉ាឡេស៊ី ក៏បានពង្រីក វិលាសភាព រុករក ដល់មហាសមុទ្រឥណ្ឌា ដូចគ្នាដែរ ពោលដូចទៅនឹង សហរដ្ឋអាមេរិក ដែលបាន ដឹកនាំ ក្រុមឆ្ពោះទៅមុនគេ ។

ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា របាយការណ៍ ដែលអាចបញ្ជាក់បានថា ម៉ាឡេស៊ីពិត ជាបានធ្វើការសម្រេច ពង្រីកវិសាលភាព រុករក ដល់មហាសមុទ្រ ប្រទេសឥណ្ឌា នោះ គឺអាចកើត មានឡើងទៅបាន ក្រោយពីមានសន្និសិទ កាសែត ពីសំណាក់រដ្ឋាភិបាល ប្រទេស ម៉ាឡេស៊ី កាល ពីថ្ងៃសុក្រ ម្សិលមិញនេះ ដោយនៅក្នុងនោះ មានការចូលរួមជាពិសេស ពីសំណាក់ រដ្ឋមន្រ្តីក្រសួង សាធារណៈការណ៍ និង ដញ្ជូន ម៉ាឡេស៊ី លោក  Hishammuddin Hussein នាយកចាត់ការទូទៅមក ពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី លោក Azharuddin Abdul Rahman និងលោកJauhari Yahya ជានាយកប្រតិបត្តិ របស់អាកាសចរណ៍ ម៉ាឡេស៊ី ។

គួរបញ្ជាក់ផងដែរថា សន្និសិទ កាសែតខាងលើនេះ បើតាមសេចក្តីរាយការណ៍ បញ្ជាក់ថា ត្រូវបាន រដ្ឋាភិបាលប្រទេស ម៉ាឡេស៊ី ធ្វើឡើង កាលពីថ្ងៃសុក្រ ម្សិលមិញនេះ នៅឯទីក្រុង កូឡាឡាំពួរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States