ប៉េកាំង៖ ក្រុមនិស្សិតស្រីពេទ្យទាហាន នៅសាលាវេជ្ជសាស្ត្រ Bethune របស់ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការដង្ហែជាក្បួន នាថ្ងៃទី៣ខែកញ្ញាខាងមុខនោះ នៅទីក្រុងប៉េកាំងក្នុងឱកាសរំឮកខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ប្រឆាំងការឈ្លានពាន ពីជប៉ុន។
ក្បួនដង្ហែរក្បួននាថ្ងៃទី៣កញ្ញាខាងមុខនេះ គឺជាព្រឹត្តិការណ៍ លើកដំបូងហើយ ដែលរដ្ឋាភិបាលចិនគ្រោងនឹងធ្វើការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ហើយត្រូវបានគេរំពឹងថា នឹងទាញចំណាប់អារម្មណ៍បណ្តាទស្សនិកជនជាតិ និងអន្តរជាតិ រាប់លាននាក់។
ទស្សនារូបភាពក្រុមនិស្សិតពេទ្យទាហាន នៅកន្លែងហ្វឹកហាត់ ដែលថតបានដោយ អ្នកថតរូបក្រុមយោធាចិន៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល