ភ្នំពេញ ៖ សាហាវអស់ទាស់ វីដេអូស្តែងៗភ្លើងឆេះផ្ទះសំណាក់និងសណ្ឋគារនៅសៀមរាបកាលព្រឹកមិញ ម៉ោងជិត ៧ ពិតជាគួរឲ្យខ្លាច និងធ្វើឲ្យអ្នកជិតខាងនោះមានចិត្តតក់ស្លុតជាក់ជាមិនខានឡើយ ។ ប៉ុន្តែក្រោយមកអគ្គិភ័យដែលឆាប់ឆេះផ្ទះសំណាក់ «ហ្គោឌិនវិឡិសន៍» ក្នុងក្រុងសៀមរាប បានរលត់ស្ទើរទាំងស្រុងហើយ បន្ទាប់ពីមានអន្តរាគមន៍ របស់រថយន្តពន្លត់អគ្គិភ័យ៨គ្រឿង ក្នុងនោះរថយន្ត៤គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និង៤គ្រឿងទៀតរបស់អាវុធហត្ថខេត្ត។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ករណីគ្រោះអគ្គិភ័យនេះបំផ្លាញ និងប៉ះពាល់ដល់ផ្ទះ២ខ្នង ដែលមួយខ្នងជាផ្ទះសំណាក់ «ហ្គោឌិនវិឡិសន៍» និងមួយខ្នងទៀត ជាផ្ទះដែលជាប់ពីក្រោយផ្ទះសំណាក់ ខណៈដែលកូនរបស់ម្ចាស់ផ្ទះសំណាក់ ម្នាក់រងរបួសផងដែរ។
សូមជម្រាបថា អគ្គិភ័យនេះ បានកើតឡើងតាំងពីម៉ោង ៦ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប រហូតមកដល់ម៉ោងជាង៨ព្រឹកនេះ សមត្ថកិច្ចអាចពន្លត់បានស្ទើរទាំងស្រុងហើយ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB