CamNews

ព័ត៌មានអន្តរជាតិ 

អង្គការសហប្រជាជាតិ បានជ្រើសរើសអគ្គលេខាធិការថ្មី ជំនួសលោក Ban Ki-moon

អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល លោក Antonio Guterres កាលពីម្សិលមិញ (៥តុលា) ត្រូវបាន
បោះឆ្នោតជាផ្លូវការ ក្លាយជាអគ្គលេខាធិការបន្ទាប់របស់អង្គការសហប្រជាជាតិ ស្នងតំណែងពី
លោក Ban Ki-moon។

លោក Antonio Guterres

ទំព័រ AFP ឱ្យដឹងថា ជាមួយនឹងឆ្នោតគាំទ្រ ១៣សន្លឹក និងឆ្នោតអនុប្បវាទ ២សន្លឹក ក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិ កាលពីម្សិលមិញ បានជ្រើសរើសលោក Antonio Guterres ឱ្យ
ក្លាយជាអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ Vitaly Churkin ក្នុងនាមជាប្រធានក្រុមប្រឹក្សា
សន្តិសុខ បានប្រកាសអំពីការតែងតាំងនេះ ៖ “យើងខ្ញុំសុទ្ធតែគាំទ្រ ហើយលោកគឺជា Antonio
Guterres។ យើងខ្ញុំសង្ឃឹមថា លោក Antonio Guterres នឹងបំពេញភារកិច្ចបានល្អ ក្នុងនាមជាអគ្គ
លេខាធិការអង្គការសហប្រជាជាតិក្នុងរយៈពេល ៥ឆ្នាំខាងមុខ”។

ការបោះឆ្នោតមិនផ្លូវការ កាលពីថ្ងៃទី ៥តុលា គឺពិតជាមានសារសំខាន់ ព្រោះនេះគឺជាលើកដំបូង
ដែលសមាជិកអចិន្ត្រៃយ៍ ៥រូប របស់ក្រុមប្រឹក្សាសន្ដិសុខដែល មានសិទ្ធិវេតូ បានប្រើប្រាស់សន្លឹក
ឆ្នោតពណ៌ដើម្បីវេតូបេក្ខជន។ លោក Guterres មិនត្រូវបានវេតូ ហើយទទួលបានសន្លឹកឆ្នោត
តិចបំផុតជាង ៩សន្លឹក ដើម្បីជាប់ឆ្នោត។

ប៉ុន្តែ លោក Churkin ឱ្យដឹងថា ការបោះឆ្នោតផ្លូវការមួយនឹងត្រូវបានធ្វើឡើងក្នុងថ្ងៃនេះ ដើម្បី
ទទួលស្គាល់នូវការជ្រើសរើសលោក Guterres។ បើសិនត្រូវបានជ្រើសរើសជាផ្លូវការ លោក
Guterres នឹងចាប់ផ្ដើមកាន់កាប់តំណែងជាអគ្គលេខាធិការរយៈពេល៥ឆ្នាំ រាប់ចាប់ពីថ្ងៃទី ១មករា
ឆ្នាំ ២០១៧។

លោក Guterres គឺជានាយករដ្ឋមន្ដ្រីព័រទុយហ្គាល ចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០២។ លោកចេះ
និយាយភាសាចំនួន ៤ គឺ អង់គ្លេស បារាំង អេស្ប៉ាញ និងព័រទុយហ្គាល៕

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ AFP


Tags: Antonio Guterres អង្គការសហប្រជាជាតិ