(ភ្នំពេញ)៖ ពិតជាមិនធម្មតាសម្រាប់ក្រុមបាល់ទាត់ឈុតតូចកម្ពុជា ក្រោយអាយុ១៦ឆ្នាំ U-16 រកបាន៣ពិន្ទុដំបូង ក្រោយបំបាក់គូប្រជែង U-16 របស់ឡាវដោយលទ្ធផលបច្ចេកទេស ៣-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលទើបបញ្ចប់មុននេះ។
នេះជាការប្រកួតសន្សំពិន្ទុក្នុងពូល B ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ដែលមាន១១ប្រទេសចូលរួម ចែកចេញជា២ពូល ឆ្នាំ២០១៦ នៅលើទឹកដីកម្ពុជា។
ក្រុមគោព្រៃកម្ពុជា បានបើកការនាំមុខក្រុមភ្ញៀវឡាវ ២-០ ចុងម៉ោងវគ្គទី១ រយះពេល៤៥នាទីដំបូង ក្រោយពីធ្វើការវាយសម្រុក យ៉ាងសន្ធាប់ទៅលើ U-16 ឡាវ។
តែយ៉ាងក៏ដោយ កីឡាករខ្សែប្រយុទ្ធ សៀង ចន្ធា បន្តរកបានគ្រាប់ទី៣ របស់ខ្លួនទៀតក្នុងវគ្គទី២ នៅនាទីទី៧២ មុនពេលរបូត១គ្រាប់វិញ នៅនាទីទី៨៣ នោះ។
U-16 កម្ពុជា ត្រូវជួបក្រុម U-16 ប្រ៊ុយណេ នៅថ្ងៃពុធ ទី១៣ កក្កដាក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល B ដែលមាន៥ប្រទេសគឺ ទីម័រខាងកើត ប្រ៊ុយណេ ឡាវ ម្ចាស់ផ្ទះកម្ពុជា និងក្រុមការពារតំណែងជើងឯក U-16 ថៃ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី