CamNews

កីឡាអន្តរជាតិ 

ចេញ​​លក់​​ហើយ! សំ​បុត្រ​​ចូល​​ទស្សនា Pacquiao ​​វ៉ៃ​​ដណ្តើម​​​ខ្សែ​​ក្រ​វាត់ WBO ពី​​ Vargas ថ្ងៃ

(ឡាវេហ្គាស)៖ សំបុត្រសម្រាប់ចូលទស្សនាការប្រកួតប្រដាល់សកលដណ្តើមខ្សែក្រវាត់ WBO រវាងកីឡាករ Manny Pacquiao និង Jessie Vargas នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ ខែវិច្ឆិកាខាងមុខនេះ ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ​ដោយ មាន​តម្លៃ​ទាប​បំផុត ៥៥​ដុល្លារ និង​ថ្លៃ​បំផុត ១១,២៦០​ដុល្លារ។

តាមរយៈសារព័ត៌មាន Vividseats បានឲ្យដឹងថា សំបុត្រដែលដាក់លក់តាំងពីថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦ ចែក​ចេញ​ជា ៤​ប្រភេទ ដោយ​ប្រភេទ​ទី​១ មាន​តម្លៃ​ចាប់​ពី ៥៥-១០០​ដុល្លារ ខណៈ​ប្រភេទទី២ មានតម្លៃចាប់ពី ១១០-៨៧២ដុល្លារ ប្រភេទ​ទី​៣ ចាប់​ពី ១០០៩-៣១៩១​ដុល្លារ និង​ប្រភេទ​ទី​៤ ចាប់​ពី ៤០០០​ដល់ ១១២៦០ដុល្លារ។

សូមបញ្ជាក់ផងដែរថា ស្តេចប្រដាល់ជនជាតិហ្វីលីពីន វ័យ៣៧ឆ្នាំ ដែលមានរហស្សនាមថា «Pacman» នឹងឡើងប្រកួតដណ្តើមខ្សែក្រវាត់ WBO ពី​ម្ចាស់​ផ្ទះ​ជើង​ខ្លាំង​អាមេរិក Jessie Vargas វ័យ២៧ឆ្នាំ នាយប់ថ្ងៃសៅរ៍ ទី៥ នៅអាមេរិក ស្មើនឹងព្រឹកថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ម៉ោង​នៅ​កម្ពុជា​នៅ​ឯ​សង្វៀន UNLV Thomas & Mack Center ស្ថិតក្នុងទីក្រុងល្បែង Las Vegas សហរដ្ឋអាមេរិក។

ការប្រកួតដាក់ខ្សែក្រវាត់ WBO នេះនឹងធ្វើឡើងរយៈពេល ១២ទឹក (៣នាទីក្នុង១ទឹក) ដែលជាការប្រកួតលើកទី៦៧ របស់ Pacquiao ដែល​ធ្លាប់​ឈ្នះ​៥៨​ដង ចាញ់​៦​ដង និង​ស្មើ​២​ដង ធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន ៣៨ដង ដែលមាន ចម្ងាយវ៉ៃចេញ ១៧៩​សង់​ទី​ម៉ែត្រ ស្រប​ពេល​ដែល​គូ​ប្រជែង Jessie Vargas ធ្លាប់​ប្រកួត​បាន ២៨​ដង មិន​ដែល​ស្មើ និង​ចាញ់ ១ដងគត់ ធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ១០ដង ដោយមានចម្ងាយវ៉ៃចេញ ១៨៣សង់ទីម៉ែត្រ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pacquiao