CamNews

Hot : Malaysia Airlines ដាច់ទំនាក់ទំនង ជាមួយនិងយន្តហោះរបស់ខ្លួន ដែលផ្ទុកអ្នកដំណើរ ២៣៩ នាក់

ព្រឹកថ្ងៃទី ៨ មិនា ២០១៤ នេះមានដំណឹង មួយដ៏គួរអោយ​ ភ្ញាក់ផ្អើល បានផុសឡើង ពេញសារ​ព័ត៌មាន និងបណ្តាញ Facebook ។ ព័ត៌មាននោះគឺ ក្រុមហ៊ុន ជើងហោះហើរ Malaysia Airlines បាន​ដាច់ទំនាក់ទំនង ពីយន្តហោះ របស់ខ្លួន ដែលផ្ទុកអ្នក ដំណើររហូត ដល់ទៅ ២៣៩ នាក់ ។



ដំណឹងនេះ បានប្រកាស ជាសាធារណៈ កាលពីព្រឹកមិញនេះ ដោយ Facebook របស់ Malaysia Airlines ។ យន្តហោះដែល បានដាច់ទំនាក់ ទំនងនោះ ជាយន្តហោះប្រភេទ ប៊ូអ៊ីង 777-200 ធ្វើ ដំណើរក្នុង ជើងហោះហើរ MH370 ដែលបានចេញ ដំណើរពីទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី នាវេលាម៉ោង ១២និង៤១ នាទីឆ្ពោះទៅកាន់ ប្រទេសចិន ដែលគំរោង នឹងទៅដល់ចិន នាវេលាម៉ោង ៦និង៥នាទីព្រឹក ។ យន្ត​ ហោះបានដាច់ ទំនាក់ទំនង ពីក្រុមការងារ នៅវេលាម៉ោង ២និង៤០នាទី រំលងអាធ្រាត្រ ដែល គេជឿជាក់ថា មិនទាន់ហោះចូល ដល់ដែនអាកាស របស់ចិន នៅឡើយទេ ។ គេបានប៉ានស្មានថា ក្នុងពេលដាច់ ទំនាក់ទំនង នេះយន្តហោះគឺ កំពុងស្ថិតក្នុង ដែនអាកាស វៀតណាម ។


នៅក្នុងយន្តហោះ ដែលមាន ផ្ទុកអ្នកដំណើរ ២៣៩ នាក់នោះមាន ១៣ សញ្ជាតិខុសគ្នា ដែលក្នុង នោះ មាន ១៦០នាក់ ជាជនជាតិចិន ។ ទាំងអ្នកបន់ស្រន់ និងគ្រួសារសាច់ញាតិ របស់អ្នក ដំណើរ ទាំងប៉ុន្មាន បានបញ្ចេញមតិ នៅលើទំព័រ Facebook រហូតដល់ ៤០០០ Comment ។


ក្រុមការងារ ដែនអាកាស ម៉ាឡេស៊ីកំពុងតែ ដុតដៃដុតជើង យ៉ាងខ្លាំងដើម្បី តាមស្វែងរកយន្ត ហោះនេះ ។ បើតាមព័ត៌មាន ផ្លូវការមកថា ផ្លូវដែល យន្តហោះធ្វើ ដំណើរនេះ មិនមានខ្យល់ ព្រោះអ្វីឡើយ ។ ឥលូវនេះ គ្រប់តំបន់ដែល ពាក់ព័ន្ធទាំង អស់កំពុងតែ បញ្ចេញកងកំលាំងសង្រ្គោះ និង ស្វែងរក យន្តហោះមួយនេះ ។ ព័ត៌មានបន្តទៀត Camnews នឹងជំរាបជូន ជាបន្ត នៅពេល ដែល មានព័ត៌មានបន្ថែម ថ្មីលើរឿងនេះ ។ Camnews សង្ឃឹមថា អ្នកដំណើរនិងក្រុម ការងារ ដែល នៅលើយន្តហោះនោះ មានសុវត្ថិភាព ទាំងអស់គ្នាទៅចុះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror 


Tags: international news vietnam malaysia china malaysia airline plane