ខាទុំ៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ
ឆ្នាំ២០១៣ នេះថា ពួកឧទ្ទាម ៦៦នាក់ត្រូវបានគេសម្លាប់ និង ជាង ៧០ផ្សេងទៀតរងរបួស នៅ ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធាស៊ូដង់ នឹង ពួក ឧទ្ទាម នៃចលណារំដោះប្រជាជនស៊ូដង់
ហៅកាត់ថា SPLM ដែលស្ថិតរដ្ឋ ប្លូនីល ភាគខាងជើង។ នេះបើតាមការ ផ្សាយ របស់ ទីភ្នាក់ងារ
ព័ត៌មានរដ្ឋស៊ូដង់ ស៊ូណា។
សារព័ត៌មានរដ្ឋស៊ូណា បានដកស្រង់ សម្តីលោក អាល់ សាវ៉ាមី ខាលីដ អ្នកនាំពាក្យយោធាស៊ូដង់
ថា “កងកម្លាំងយោធា ស៊ូ ដង់ បានបង្កឲ្យពួកឧទ្ទាមបាត់បង់កម្លាំងយ៉ាងធ្ងន់ធ្ងរ ដោយ បានសម្លាប់
សមាជិកពួកគេចំនួន ៦៦នាក់ និង របួស ៧០នាក់ ហើយពេលនេះពួកគេបាន ដកថយទៅកាន់
តំបន់បង របស់ប្រទេសស៊ូដង់ខាងត្បូង ដើម្បីទទួលការព្យាបាល។”
គួរបញ្ជាក់ផងដែរថា កងកម្លាំងរបស់រដ្ឋាភិបាលស៊ូដង់បានចាត់ចែងការវាយប្រហាររបស់ខ្លួន ទៅ
លើក្រុមឧទ្ទាម ក្នុងគោលបំណងរំដោះយកតំបន់ ម៉ាហ្វូ ដែលស្ថិតនៅភាគនិរតីនៃរដ្ឋ ប្លូនីល នោះ
ត្រឡប់មកវិញ ព្រមទាំងធ្វើការបោស សម្អាតពួក ឧទ្ទាមដែលនៅសេសសល់ ផងដែរ។ ប្រភពពី
យោធាខាងលើក៏បានអះអាងទៀតដែរថា ក្រុមឧទ្ទាមនៅតែបន្តកាន់កាប់ នៅតំបន់ វ៉ាដាកា និង
អារួរ៉ា ក្នុងរដ្ឋហើយបន្ទាប់ពីការវាយប្រហារគ្នានោះ កងកម្លាំងទាហាន ស៊ូដង់ ក្នុងចំនួនតូចប៉ុណ្ណោះ
ដែលបានស្លាប់ និង របួស។ចំពោះរដ្ឋ ប៊ូនីល គឺជារដ្ឋមួយដែលបានកើតមាននូវជម្លោះប្រដាប់អាវុធ
រវាងកងកម្លាំងរដ្ឋា ភិបាល និង ក្រុមឧទ្ទាម SPLM ឬ ហៅថាពួកផ្តាច់ខ្លួនខាងជើង ដោយសារតែ
ពួកគេមិនពេញចិត្តទៅនឹងការបំបែកខ្លួនរបស់ ស៊ូដង់ខាងត្បូងនោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល