CamNews

តារា 

ព័ត៌មានលម្អិតអំពីការបំភ្លឺ រឿងនាង Bella ranee ត្រូវប៉ូលីសកោះហៅ!!

ថៃ ៖ ថ្ងៃ​ទី​ ១៦ ខែ​ឧសភា ឆ្នាំ ២០១៨​ កន្លងទៅនេះ ប៉ូលីសបានកោះហៅតារាសម្តែងស្រីនាង Bella ranee ដើម្បីសួរនាំអំពីរឿង​ចំណី​អាហារ​​នៃក្រសួង​សុខាភិបាល​ មក​ពិភាក្សា​អំពី​ករណី​របស់​តារាសម្ដែង​ Bella Ranee ដែល​បាន​នាំយក​អាហារ​បំប៉ន​ដែល​មាន​ឈ្មោះ​ថា​ "Be Curve” មកលក់ ។

ប្រភពដដែលបន្តទៀតថា នាង Bella និង​ Maprang គឺជាអ្នកនាំយក​អាហារ​បំប៉ន​ដែល​មាន​ឈ្មោះ​ថា​ "Be Curve” មកលក់ ហើយអ្នកទាំងពីរក៏បានចូលខ្លួនមកបំភ្លឺពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ដោយឆ្លើយតប​ទៅ​នឹងការ​ស៊ើបសួរ​របស់​ក្រុម​ការងារ​នៃ​ក្រសួង​សុខាភិបាល។ ម្ចាស់​ផលិតផល​ទាំង​ ២​រូប​នេះ​ បានថ្លែងថា បើទោះបីជាផលិតផល​ ​"Be Curve” មិន​បាន​ឆ្លងកាត់​ក្រសួង​ ប៉ុន្តែ​វា​ជា​​ផលិតផល​សុទ្ធ​​ ព្រមទាំង​មាន​ការ​ត្រួតពិនិត្យ​ទទួលស្គាល់​ត្រឹមត្រូវ​ពីក្រុមហ៊ុនសុខភាព​ 99 New One ទៀតផង ។ ដូច្នេះហើយរឿងរ៉ាវទាំងអស់ក៏ត្រូវបានដោះស្រាយ ចំនែកម្ចាស់ផលិតផលទាំង ២ ក៏បានប្រកបអាជីវកម្មរបស់ពួកគេជាធម្មតា ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat