CamNews

តារា 

Bella ranee ប្រាប់ពីមូលហេតុដែលនាងធ្វើជាអ្នករត់តុនៅហាងការ៉េម

ថៃ ៖ កាលពីពេលនាងនៅសិក្សា Bella ranee ត្រូវបានគេដឹងថា នាងគឺជារត់តុម្នាក់នៅហាងការ៉េមមួយ ដែលមានទីតាំងនៅក្នុងផ្សារទំនើបប្រទេសថៃ ។ ជីវីតកាលនៅរៀនផងធ្វើការបានឲ្យមហាជនកត់សម្គាល់ឃើញថា តារាស្រីរូបនេះគឺជានារីម្នាក់ដែលមានការតស៊ូក្នុងជីវីតយ៉ាងខ្លាំង ។ 

ទទ្ទឹមនឹងនេះផងដែរ មិត្តស្រីលោក Weir sukollawat បានប្រាប់ពីមូលហេតុដែលនាងធ្វើជាអ្នករត់តុនៅហាងការ៉េម កាលពីពេលដែលនាងនៅជាសិស្សថា ព្រោះពេលនោះក្រុមគ្រួសាររបស់នាងមានការខ្វះខាតខាងផ្នែកហិរញ្ញវត្ថុ ទើបនាងសម្រេចចិត្តរៀនបណ្តើរធ្វើការបណ្តើរដើម្បីសម្រាកបន្ទុកគ្រួសារ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលនៅក្មេងប៉ារបស់ Bella ranee ចង់ឲ្យក្លាយជាអ្នកបម្រើការនៅលើយន្តហោះ​ មិនមែនជាតារាសម្តែងដូចសព្វថ្ងៃនេះទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Bella ranee Weir sukollawat