CamNews

កំសាន្ត 

រតនៈ ពិសី ត្រូវស្រ្តី​ម្នាក់​នៅ​បារាំង គំរាម​ជះ​ទឹក​អាស៊ីត

ភ្នំពេញ៖ តារាចម្រៀងសម័យយុវវ័យយេៗ និងជាម្ចាស់ហាងម៉ាស្សា ស្ទីម «សាគូរ៉ា» កញ្ញា រតនៈ ពិសីថ្មីៗនេះបានពើប ប្រទះនូវរឿងរ៉ាងដ៏រសើបមួយ ក្នុងជីវិតឯកជនរបស់នាង ខណៈដែលមានស្រ្តីម្នាក់ រស់នៅក្នុងប្រទេសបារាំងបានផ្ញើសារ គំរាមជះទឹកអាស៊ីតដាក់នាង និងប្រមាថជីវិតនាងធ្ងន់ៗ ដោយស្រ្តីម្នាក់នោះបានចោទ រតនៈ ពិសី ថា លួចទាក់ទងប្ដី របស់ខ្លួន កំពុងរស់នៅក្នុងប្រទេសបារាំងដូចគ្នា ។

សម្រាប់តារាចម្រៀង រតនៈ ពិសី កាលពីពាក់កណ្ដាលឆ្នាំ២០១៤ ធ្លាប់ត្រូវបានលេចចេញនូវព័ត៌មាន ម្ដងរួចមកហើយ ថានាងលួចមានទំនាក់ទំនង ស្នេហាផ្អែមល្ហែម ជាមួយបុរស អាណិកជនខ្មែរ រស់នៅប្រទេសបារាំងម្នាក់ដោយជារឿយ ៗ គេតែងតែឃើញ នាងបណ្តើរ បុរសរូបសង្ហារ ម្នាក់នោះ ចេញទៅដើរលេង និងញុំាអីជុំគ្នាជាច្រើន លើកច្រើនសារមក ហើយពេលបុរសនោះមកលេងស្រុកខ្មែរ ។ កាលនោះ គេក៏ឧស្សាហ៍ឃើញ បុរសរូបនោះឡើងចុះបារាំង-ខ្មែរ ញឹកញាប់ រហូតធ្វើឲ្យមហាជនជាច្រើនគិតថាការចេញចូលស្រុកខ្មែរនេះ គឺជាចេតនាចង់មកជួបមុខ ម្ចាស់ស្នេហ៍ ស្រីស្រស់រូបនេះ ដែលកំពុងតែទាក់ទងគ្នានេះឯង ។

ប៉ុន្តែបន្ទាប់ពីរឿងរ៉ាវ និងព័ត៌មានស្នេហាឆ្លងទ្វីប ជាមួយអាណិកជនខ្មែរ រស់នៅប្រទេសបារាំង បានស្ងប់ស្ងាត់ ប្រៀបបី ដូចជារលកស្ងប់ខ្យល់ អស់រយៈពេលជិត១ឆ្នាំទៅហើយនោះស្រាប់តែថ្មីៗនេះមានស្រ្តីម្នាក់ដែលអះអាងថាខ្លួនជាប្រពន្ធ របស់បុរសខាងលើ បានចេញមុខព្រមានធ្ងន់ៗ និងរហូតគំរាមជះទឹកអាស៊ីតដាក់ រតនៈ ពិសី ប្រសិនបើនាង មិនព្រម ឈប់ទាក់ទងជាមួយគ្នា។

ក្នុងសារផ្ញើមក រតនៈ ពិសី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយមានភ្ជាប់រូបរបស់នាង ជាមួយនឹងរូបស្រ្តីសន្តិសុខ រោងចក្រម្នាក់ ដែលទទួលរងនូវការជះទឹកអាស៊ីត ពីសំណាក់ស្រ្តីជាប្រពន្ធដើម កាលពីពេលថ្មីៗកន្លងទៅនេះ ស្រ្តីនៅ បារាំងម្នាក់នោះ បានសរសេរ ជាភាសាអង់គ្លេស ប៉ុន្តែប្រកបជាភាសាខ្មែរថា«តិចទៀត(បន្តិចទៀត) គឺជាមុខរបស់នាង ឯង(រតនៈ ពិសី) ខ្ញុំប្រាប់ហើយថា ខ្ញុំនឹងចងកម្មពារ ដល់ថ្ងៃខ្ញុំស្លាប់..! ច្រៀងនៅអេហ្ស៊ីបអត់? ប្រយ័ត្នខ្លួនណា ប្រាប់ យកបុណ្យខ្លះ ដែលយកប្ដីគេចឹង មើលទៅដេកមិនស្ងប់ទេ..! ទៅណាទៅណីឲ្យយ័ត្ន(ប្រយ័ត្ន)ផង.! នៅខ្មែរការស្លាប់អី ងាយស្រួលណាស់..!» ។  

ជុំវិញការផ្ញើសារ ព្រមានធ្ងន់ៗ ពីសំណាក់ស្រ្តីម្នាក់ រស់នៅក្នុងប្រទេសបារាំង និងបានចោទ រតនៈ ពិសី យកប្ដីរបស់ខ្លួន នៅពេលនេះ កញ្ញា រតនៈ ពិសី បានបញ្ចេញប្រតិកម្មតបធ្ងន់ៗ បញ្ជាក់ឲ្យមហាជនដឹងថា នាងមិនបាន ទៅដណ្ដើមប្ដី របស់នរណាឡើយ ។ រតនៈ ពិសី ទទួលស្គាល់ថា ធ្លាប់មានទំនាក់ទំនង ជាមួយបុរសម្នាក់នៅបារាំងពិតមែនប៉ុន្តែគ្រាន់ តែរាប់អានគ្នាធម្មតាៗ ក្នុងនាមអ្នកស្គាល់គ្នា ។ ម្យ៉ាងទៀតការទាក់ទងនោះ គឺតាំងពីរជាង១ឆ្នាំមុនមកម៉្លេះ ហើយក៏មិន មែនក្នុងន័យស្នេហា ដូចការចោទប្រកាន់នោះឡើយ ។

រតនៈ ពិសី និយាយថា« ខ្ញុំឆ្ងល់ដល់ហើយបង.. រឿងហ្នឹងចប់យូរណាស់ហើយ ហេតុអីស្រីម្នាក់នេះ ទើបមករករឿងខ្ញុំ គំរាមខ្ញុំ រហូតដល់ថ្នាក់ជះទឹកអាស៊ីត.. ចោទខ្ញុំថា យកប្ដីរបស់ខ្លួន ព្យាយាមប្រើហ្វេសប៊ុកក្លែងក្លាយ មកគំរាមខ្ញុំ ។ ខ្ញុំ សូមប្រាប់ឲ្យហើយថា ទង្វើនេះ ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ ទៅលើស្រីម្នាក់នេះ បើមិនបញ្ឈប់សកម្មភាព បែបនេះទៀត..!»។

ទោះជាយ៉ាងណា រតនៈ ពិសី បានសង្កត់ធ្ងន់ថា នាងនឹងមានវិធានការតាមផ្លូវច្បាប់ ចំពោះស្រ្តីម្នាក់នោះ បើមិនបញ្ឈប់ ការផ្ញើសារគំរាមកំហែង អាយុជីវិតរបស់នាងតទៅទៀត ខណៈដែលនាងបានលើកឡើងថា បច្ចុប្បន្ននាងមានអ្នកយល់ ចិត្ត មានទំនាក់ទំនងស្នេហា ជាមួយបុរសក្នុងស្រុកម្នាក់ ជាមន្រ្តីប៉ូលីសរួចទៅហើយ និងក៏គ្មានជាប់ពាក់ព័ន្ធ ជាមួយ នរណា ផ្សេងទៀតដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh