CamNews

តារា 

Justin Bieber ត្រូវអ្នកនយោបាយហ្វីលីពីន គំរាមមិនឱ្យចូលប្រទេស

អ្នកនយោបាយម្នាក់របស់ប្រទេស ហ្វីលីពីន បានស្នើទៅកាន់សភា ឱ្យធ្វើការហាម  Justin
Bieber មិនឱ្យមកសំដែងនៅប្រទេសនេះ បន្ទាប់ពីតារាចម្រៀងរូបនេះ មាក់ងាយទៅលើ
កីឡា​ករប្រដាល់ Manny Pacquiao។

អ្នកនយោបាលម្នាក់របស់ប្រទេស ហ្វីលីពីន គឺលោកស្រី Carol Jane Lopez បានស្នើទៅកាន់
ឱ្យសភាអនុម័ត នូវការសម្រេចមួយ ដែលហាមមិនឱ្យ Justin Bieber មកសំដែងនៅប្រទេស
នេះ។



មូលហេតុដែលនាំឱ្យមានប្រត្តិកម្មបែបនេះ គឺដោយសារតែ កាលពីពេលថ្មីៗនេះ កំពូលតារា
ចម្រៀង Justin Bieber ​បានបង្ហោះរូបភាពមួយចំនួនតាមរយៈកម្មវិធី Instagram ​ដែលធ្វើឱ្យ
លោកស្រី Carol Jane Lopez ​យល់ថា ជាការប្រមាថមាក់ងាយដល់កីឡាករប្រដាល់ដ៏ល្បី
ឈ្មោះ គឺលោក Manny Pacquiao ​។

បណ្ដារូបភាពដែលត្រូវបានកាត់តទាំងនេះ បង្ហាញថា Manny Pacquiao ដេកដួល   នៅលើ
សង្វៀន ក្បែរតួអង្គមួយចំនួនដូចជា "ស្ដេចរាជ" Simba, Michael Jackson និង Mike Tyson ជា
ដើម។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ Justin Bieber ​​ក៏ត្រូវបានគេរិះគន់ច្រើនផងដែរ ដោយសារតែកាយវិការ
បែបក្មេងស្ទាវរបស់ខ្លួន។ Justin Bieber ​ ក៏ត្រូវគេថតបានសកម្មភាពអាក្រក់មួយ ខណៈដែល
កំពុងចោលដបទឹកសុទ្ធមួយ នៅទីសាធារណៈ៕

 

ដោយ ៖ សីហា
ប្រភព ៖ DT


Tags: Justin Bieber threatened Philippine politician