CamNews

កីឡា 

Barcelona បន្ដកិច្ចកុងត្រាថ្មីដល់ Neymar ដែលសមាសភាពប្រាក់ចំណូលផ្ដល់ឲ្យកីឡាករ ១២ លានយូរ៉ូ មួយរដូវកាល

ព័ត៌មានកីឡា៖ កីឡាករ Neymar ដែលជាខ្សែប្រយុទ្ធជម្រើសជាតិ​ Brazil ហើយនិង​ ក្រុម Barcelona ផង​ដែរ​​នោះ ​ត្រូវបានក្រុម គ្រោងនឹងផ្ដល់កិច្ចកុងត្រាថ្មីបន្ដទៀត រហូតដល់ឆ្នាំ ២០២០ និងបន្ថែមប្រាក់ចំណូលដល់កីឡាករមួយកម្រិត ផងដែរ។ 

ខ្សែប្រយុទ្ធវ័យក្មេង Neymar ទទួលបានការទុកចិត្ដជាខ្លាំងពី សំណាក់ថ្នាក់ដឹកនាំ ក្រុមកីឡាករ ព្រមទាំង ប្រិយ​មិត្ដផងដែរ​បន្ទាប់ពី Lionel Messi និង Luis Suarez នារដូវកាលចុងក្រោយនេះ។ កីឡាករក្នុងរដូវកាលចុងក្រោយនេះ បានជួយឲ្យ ក្រុមរបស់ខ្លួនយកឈ្នះ ពានរង្វាន់ធំប្រចាំរដូវកាល គឺ Champions League និង La Liga ។ ទន្ទឹមគ្នានោះផងដែរ ថ្មីៗនេះ កីឡាករក៏បានជួយក្រុមជម្រើសជាតិ របស់ខ្លួន យក​ឈ្នះ មួយការ​ប្រកួតដំបូងក្នុងព្រឹត្ដិការណ៍ Copa America ប៉ះជាមួយប្រទេស Peru ដោយពិន្ទុ ២-១ ។ 

Barcelona ត្រៀមរៀបចំរួចជាស្រេច នូវកិច្ចកុងត្រាថ្មីដែល​បន្ដអាយុកាលរហូតដល់ឆ្នាំ ២០២០ បន្ទាប់ពីកីឡាករ វិលត្រលប់ពី បំពេញភារកិច្ចក្រុមជម្រើសជាតិនៅ​ Copa America។ ហើយ កិច្ចកុងត្រាថ្មីដែល​កីឡាករអាចទទួលបានគឺ ១២ លានយូរ៉ូ ក្នុងមួយរដូវកាល ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Neymar Barcelona