ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស សឹង្ហបុរី Channelnewsasia ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាច ម្សិលមិញអោយដឹងថា លោក ស្រី ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye កាលពីថ្ងៃច័ន្ទ ជាមួយនឹងសាររំលែកទុក្ខ ក៏ដូចជា ការសុំទោសជាផ្លូវការ លោកស្រីបានសម្រក់ទឹកភ្នែក ក្រោយមានគ្រោះថ្នាក់លិចនាវា Sewol កាលពី ពេលកន្លងទៅ ពោល ក្រោយពីបានសម្លាប់មនុស្សជិត ៣០០ នាក់ ស្របពេលដែលលោកស្រី បាន ថ្លែងថា នឹងមានការរំសាយ ក៏ដូចជា ផ្លាស់ប្តូរនូវ ឆ្មាំសមុទ្រ មុខងារជួយសង្រ្គោះ ក្រោយពីរងការរិះ គន់ ថាមានការឆ្លើយតប និងចេញប្រតិបត្តិការយឺត ។
គួរបញ្ជាក់ ជាមួយនឹង មតិរិះគន់ មកពីជុំវិញ ប្រទេស ដំណើរការនៃការជួយសង្គ្រោះ របស់ឆ្មាំសមុទ្រ ត្រូវបានគេមើលអោយឃើញថា មានសភាព យឺតយ៉ាវ ដោយនៅក្នុងនោះ ប្រសិនណា មានការជួយ សង្គ្រោះ អោយ លឿនជាងនេះបន្តិច ពិតជាមិនមានជនរងគ្រោះស្លាប់ច្រើន ដល់ថ្នាក់នេះនោះទេ។
របាយការណ៍ បន្តអោយដឹងថា លោកស្រីបានថ្លែងទៀតថា «ក្នុងនាមជាប្រធានាធិបតី ត្រូវតែទទួល ខុសត្រូវ លើបញ្ហាសន្តិសុខ និងជីវិតប្រជាជនខ្លួន។ ខ្ញុំពិតជាសុំអភ័យទោស ចំពោះជនរងគ្រោះដែល បានបាត់បង់ជីវិត ក្នុងករណីនេះ»។
គួរបញ្ជាក់ថា នាវា Sewol បានជួបនឹងគ្រោះថ្នាក់ ក្រឡាប់លិច កាលពីថ្ងៃទី ១៦ មេសា កន្លងទៅនេះ ខណៈកំពុងតែប្រតិបត្តិការដឹកអ្នកដំណើរ របស់ខ្លួន ដល់ទៅ ៤៧៦ នាក់ ភាគច្រើន សុទ្ធតែជាសិស្ស និស្សិត ធ្វើដំណើរទស្សនកិច្ចសិក្សា ទៅកោះ Jeju ជាអកុសល ក្រុមមនុស្ស ដែលជាជនរងគ្រោះ មក ទល់នឹងបច្ចុប្បន្នភាពនេះ អ្នកស្លាប់បានកើនឡើងដល់ទៅ ២៨៦ នាក់ហើយ ស្របពេលដែល ច្រើន ជាង ១០ នាក់ រងការបាត់ខ្លួន ខណៈច្រើនជាង ១០០ នាក់ ត្រូវបានគេជួយសង្គ្រោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia