យុវជនម្នាក់ត្អូញត្អែររឿងស្នេហាប្រាប់មិត្តរបស់ខ្លួនៈ 
- ឯងដឹងទេ, កាលថ្នាក់ទី ១១ គ្នាស្រលាញ់នារីម្នាក់រៀនថ្នាក់ទី ៩ ។ 
- លទ្ធផលយ៉ាងម៉េច ? 
- ត្រឹមតែខកចិត្តហ្នឹងណា៎ ។ 
- ម៉េចអ៊ីចឹង ?

- ដោយស្រលាញ់នាងពេក គ្នាសម្រេចចិត្តរៀនថ្នាក់ទី ១១ ដល់ទៅ ២ ឆ្នាំ ដើម្បីរងចាំនាងឡើងដល់ថ្នាក់ទី ១១ នឹងអាលបានរៀនថ្នាក់ជាមួយគ្នា ដឹងអី… 
- ដឹងអីយ៉ាងម៉េច ? 
- គឺ ២ ឆ្នាំក្រោយនាងនៅថ្នាក់ទី ៩ ដដែល ។ 
- ស្អី, ស្រីដែលឯងស្រលាញ់នោះល្ងង់ដល់ម្លឹងផង ? 
- បើនាងល្ងង់មែន មិនថាអីទេ តែនាងរៀនត្រួតថ្នាក់ទី ៩ ដល់ទៅ ២ ឆ្នាំទៀត ព្រោះដើម្បីរងចាំអាមួយនៅថ្នាក់ទី ៧ ទៅវិញ ។ ឯងថាទៅមើល, ល្មមក្អួតឈាមទេ ?
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke