CamNews

សំណើច 

សំណើច​ រឿង៖ ចំជំនាញ

នាយ​គ្រាក់​បាន​ប្រាប់​ទៅ សម្លាញ់​របស់​ខ្ឡួ​ន​ពី​ការ​ស្អប់​សត្វ​ឆ្មា​មួយ​ក្បាល កំពុង​រស់នៅ​ក្នុងផ្ទះ រួច​ហើយ​បាន​សុំ​យោបល់​ពី​មិត្តភក្តិ ដើម្បី​កម្ចាត់​វា ។​ 
នាយ​គ្រាក់៖ ខ្ញុំ​ស្អប់​សត្វ​ឆ្មារ ដែល​ប្អូនស្រី​ខ្ញុំ​យក​មក​ចិញ្ចឹម​នៅ​ក្នុងផ្ទះ សព្វ​ថ្ងៃនេះ​ណាស់ មិនដឹង​ធ្វើ​ដូច​ម្តេច​អោយ​វា​ស្លាប់​ទេ? 
មិត្ត​ភ​កិ្ត៖ ម៉េច​ក៏​មិន​រក​វិធី កម្ចាត់​វា​ទៅ? 


នាយ​គ្រាក់៖ មាន​ថ្ងៃមួយ ខ្ញុំ​បាន​ផ្តួល​តុ​សង្កត់​សម្លាប់​វា ព្រោះ​ខ្ញុំ​ដឹង​ថា ពេល​ដែល​តុ​ដួល​សង្កត់ពីលើ វា​ច្បាស់​ជា​ស្លាប់ ប៉ុន្តែ​វា​មិន​ស្លាប់​ទេ គឺ​ខ្លួនប្រាណ​វា នៅ​ដូច​សភាព​ដើម​ដដែល ។​ថ្ងៃ​មួយទៀត ខ្ញុំ​ឃើញ​វា​ស៊ី​ច្រើន ក៏​ជ្រើសរើស​រក​អាហារ ណា​អោយ​វា​ស៊ី ដើម្បី​អោយ​វា​ស្លាក់​ក​ស្លាប់​ម្តងទៀត ។​ 
អាហារ​នោះ​ពេល អ្នក​ផ្ទះ​ខ្ញុំ​ញ៉ាំ​ស្លាក់​ក គ្រប់​គ្នា ប៉ុន្តែ​ពេល​យក​អោយ​វា ស៊ី​តាម​ក្រោយ វា​បែរជា​ស៊ី​ឆ្ងាញ់​មាត់ ធ្វើ​មិនដឹង ។​ 
មិត្តភក្តិ៖ អ្ហេះ! ចុះ​អាហារ​នោះ​ជា​អ្វី​ទៅ​វិញ? 
នាយ​គ្រាក់៖ ឆ្អឹង​ត្រី 
មិត្តភក្តិ៖ អូ! ចំ​ជំនាញ​វា ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke