CamNews

សំណើច 

សំណើច រឿង៖ គ្មានក្លិន

នារី​ម្នាក់​មក​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​សុខភាព ។​ 
នារី៖ នាង​ខ្ញុំ​ផោម​អើយ​ផោម តែ​វា​មិន​ស្អុយ​សោះ ហើយ​អត់​លឺ​សូរ​ទៀត ។​ 
គ្រូពេទ្យ៖ អូរ​អ​ញ្ចឹ​ង​ហ្អេ !​ឥឡូវ​យក​ថ្នាំ​ទាំងនេះ ទៅ​លេប​ចុះ ។​ 


នារី៖ អរគុណ! លោកគ្រូ​ពេទ្យ​ 
មួ​យស​ប្តា​ហ៍​ក្រោយ​ 
នារី៖ លោកគ្រូ​ពេទ្យ ថ្នាំ​លោក​គ្មាន​ប្រ​សិ​ទ្ឋ​ភាព​ទេ ពេល​នេះ​ខ្ញុំ​ផោម​លឺ​ខ្លាំង​ណាស់ តែ​អត់​ស្អុយ​សោះ ។​ 
គ្រូពេទ្យ៖ ហា! ជា​សះ​ត្រចៀក​ហើយ​តើ នែ​យក​ថ្នាំ​នេះ​ទៅ​ផឹក​ទៀត​ទៅ ដើម្បី​អោយ​ច្រមុះ​ជា (និយាយ​បណ្តើ​រលោក គ្រូពេទ្យ​យកដៃ​បិទ ច្រមុះ​បណ្តើរ) ៕ 


ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke