CamNews

សំណើច 

សំណើច រឿង៖ ទើបតែដឹង

នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ ដោយសារ​តែ​ប្តី​ចេះ​តែ​ផឹក ពុំដែល​ជួយ​កិច្ចការ​ប្រ​ព​ន្ឋ​សោះ ស្រវឹង​ពី​ព្រលឹម ទល់​ព្រលប់ ។​ថ្ងៃមួយ​ដោយសារ​អត់ទ្រាំ លែង​បាន​ប្រ​ព​ន្ឋ​ដណ្តើម​កែវ​ស្រា ពី​ដៃ​ប្តី លើក​ឡើង​ផឹក​មួយ​ក្អឿ​ង តែ​ផឹក​រួច​ហាមាត់​ស្រែក៖ 
ប្រ​ព​ន្ឋ៖ យី! ពិបាក​ផឹក​ម្ល៉េះ? 


ប្តី៖ ទើបតែ​ដឹង​មែន​ទេ?​ស្រា​ប្រភេទ​ណា​ក៏​ពិបាក​ផឹក​ដែរ តែ​អូន​ឯង​ឃើញ​បង​ផឹកស្រា ម្តងៗ​ចេះ​តែ​រអ៊ូរទាំ ធ្វើ​មើល​តែ​បង​ផឹកស្រា ឆ្ងាញ់​មាត់​ណាស់​អឹ​ចឹ​ង ។ តាម​ថា​អូន​គួរតែ​អាណិត​ប្តី ដែល​ប្រឹង​ផឹកស្រា​រាល់ថ្ងៃ​យ៉ាង​វេទនា​ទើបត្រូវ ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke