CamNews

កីឡា 

ព័រទុយហ្គាល់ក្លាយជាជើងឯកយូរ៉ូ ២០១៦

បើទោះអវត្តមាន Ronaldo តាំងពី​ដំបូង ប៉ុន្តែ ព័រទុយហ្គាល់ នៅតែ​ប្រកួត​យ៉ាងស្វិតស្វាញ ហើយ
​ចុង​ក្រោយក៏បានយកឈ្នះបារាំង​ក្នុងលទ្ធផល ១-០ ធ្វើឱ្យ​ព័រទុយហ្គាល់ក្លាយជាជើងឯកយូរ៉ូ
២០១៦។

ជោគជ័យ​របស់ ក្រុមព័រទុយហ្គាល់ បានកើតឡើងនៅនាទីទី ១០៩។ បានទទួលបាល់ពី Joao
Moutinho នៅទីតាំង​ទេរ​មកខាង​ឆ្វេង​ Eder ក៏អូសទៅមុខបន្តិច រួច​ស៊ុត​ពីចម្ងាយ ២៥ម៉ែត្រ។
បាល់បានហោះ​ទៅមុខ​ តម្រង់ទៅជ្រុង​ខាង​ក្រោម​ ផ្នែកខាងស្ដាំនៃទី បណ្ដាលអ្នកចាំទីបារាំង
Hugo Lloris មិនអាច​បោះដៃ​ចាប់បាល់បាន បើទោះ ហោះទៅរកបាល់​អស់​ពីកម្លាំង។

ការស៊ុតបញ្ចូលទី​ខាងលើនេះ បានកាត់ផ្តាច់ក្ដីសង្ឃឹម​ថា​បានលើកពាន​លើកទីបី​របស់បារាំង
(បារាំងធ្លាប់បាន​​ក្លាយជាជើង​ឯកយូរ៉ូ ឆ្នាំ ១៩៨៤ និង ឆ្នាំ ២០០០) ។ ចំណែកក្រុម​ ព័រទុយហ្គាល់
ការស៊ុតបញ្ចូលទីរបស់ Eder គឺជា​ជោគជ័យ​ដ៏​ធំធេងមួយ ជួយ​ឱ្យ​ក្រុមនេះ យកឈ្នះ​បារាំង ១-០
នៅលើទឹកដីបារាំង ជួយ​ឱ្យ​ ព័រទុយហ្គាល់ ក្លាយជាជើង​ឯកយូរ៉ូឆ្នាំ ២០១៦។

បារាំង បានបញ្ចេញកម្លាំង​ទាំងអស់របស់ខ្លួន ដើម្បី​យកឈ្នះលើ ព័រទុយហ្គាល់។ ពួកគេ​បាន
បញ្ចេញកីឡាករ​ឆ្នើមៗ​របស់ខ្លួន​ ហើយបានប្រយុទ្ធ វាយលុកយ៉ាង​ស្វិតស្វាញ តាំងពី​ដើមរៀង
​មក ធ្វើឱ្យគេជឿថា បារាំងនឹង​បានលើកពាននៅឆ្នាំនេះ។ ប៉ុន្តែ គ្រូបង្វឹក Didier Deschamps និង
សិស្ស​របស់ខ្លួន មិនអាច​ផ្លាស់ប្ដូរ​ “វាសនា” របស់ពួកគេបាននោះទេ​។ បារាំង​ត្រូវបង្ខំចិត្ត​ដើម្បី
​ក្លាយជា​ “ជើងខ្លាំង”​ ទីពីរ បន្ទាប់ពី ព័រទុយហ្គាល់ នៅក្របខណ្ឌ យូរ៉ូឆ្នាំ ២០១៦។

ប្រែសម្រួល ៖ បុត្រា


Tags: ព័រទុយហ្គាល់ ជើងឯកយូរ៉ូ ២០១៦