ព័ត៌មានអន្តរជាតិ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយ នៅកូរ៉េខាងត្បូង បានរាយការណ៍ថា ប្រេសិត តំបន់ការ ទូតកំពួលរបស់ អាមេរិកប្រចាំ ប្រទេសកូរ៉េខាងត្បូងលោក ម៉ាក លីភើត បានទទួលរងការ វាយ ប្រហារ បណ្តាលឲ្យរង របួសហូរឈាមនៅលើផ្ទៃ មុខយ៉ាងដំណំ ដោយបុរស ប្រដាប់ អាវុធម្នាក់ ក្នុងទីក្រុង សេអ៊ូល។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០១៥ នេះឲ្យដឹងទៀតថា បុរស ជន សង្ស័យ ត្រូវបាន គេ ស្គា ល់ថា ឈ្មោះ លោក គីម ជុងគី វ័យ ៥៥ឆ្នាំ រូបនេះបានឆូតថ្ពាល់ និងកដៃ របស់ ប្រេសិ តអាមេរិក ដោយប្រើឡាម។ រឿងហេតុនេះបានកើតឡើងនៅម៉ោង៧និង៤០នាទីព្រឹកថ្ងៃព្រហស្បតិ៍ នេះ នៅពេលដែលប្រេសិតរូបនោះ ត្រូវត្រៀមទៅធ្វើ ការ បង្រៀនមួយតប តាមកម្មវិធី អញ្ជើញនៅក្នុងមជ្ឈ មណ្ឌល វប្បធម៌ សេចុង ចំកណ្តាលទីក្រុងសេអ៊ូលតែម្ដង។
ដោយឡែកទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បាន ដកស្រង់ សម្តីពីជនបង្កឈ្មោះ គីម បាននិយាយ ថា លោក បាន ធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះសមយុទ្ធយោធាដែល កំពុង បន្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាង ត្បូង បន្ទាប់ពី រូបគាត់ត្រូវបានចាប់ខ្លួននៅនឹងកន្លែងសមយុទ្ធនោះ ដោយប៉ូលីស។
ខណៈពេលនេះប្រេសិត អាមេរិករូបនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរ នោះយ៉ាង ឆាប់រហ័ស និង កំពុងស្ថិតក្នុងស្ថានភាពប្រក្រតីនៅឡើយទេ។ នេះបើយោង តាមស្ថានទូត អាមេរិកបង្ហើបព័ត៌មានឲ្យ ដឹង។ បន្ទាប់ពីកើតមានអំពើហិង្សា បែបនេះទីក្រុង វ៉ាស៊ីនតោន បាន ថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃ ដោយ និយាយថា លោកប្រធានាធិបតីអូបាម៉ា បានថ្លែងពីការព្រួយបារម្ភចំពោះឯកអគ្គរដ្ឋទូត និងជូនពរ គាត់ឲ្យឆាប់ ជាសះស្បើយឡើងវិញ៕
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ