CamNews

ប្លែកៗ 

ក្មេងប្រុសវ័យ 8 ឆ្នាំ កំទេចបំពង់ផ្សែង កំពស់ 230 ហ្វ៊ីត

បើតាមប្រភពសារព័ត៌មាន News.sky បានអោយដឹងថា ៖ ក្មេងប្រុសវ័យ 8 ឆ្នាំម្នាក់បាន
កំទេច
ចោលបំពង់ផ្សែងដែលមានរយៈកំពស់ដល់ទៅ  230 ហ្វឺត  បន្ទាប់ពីជីតារបស់គេ
បានឈ្នះនឹង
មានឧកាសក្នុងការកំទេចចោលនូវបំពង់ផ្សែងមួយនេះ។


គួររំឮកផងដែរថា បំពង់់ផ្សែងដែលមានកំពស់  230 ហ្វឺតនេះ​ គឺស្តិតនៅ  Hartlepool, Co Durham
នាឯភាគខាងជើងឆៀងខាងកើតរបស់ប្រទេសអង់គ្លេស​  ដែលមកទល់នឹងពេលនេះ ត្រូវបានគេកំ
ទេចចោល ដោយត្រូវការអភិវឌ្ឍន៍ឡើងវិញ។   លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍
ក្នុងតំបន់បានអោយដឹងថា   សំបុត្រឆ្នោតប្រមាណជាង  6,000  សន្លឹកត្រូវបានលក់ចេញដោយសំ
បុត្រនីមួយៗមានតម្លៃ £1 ក្នុងគោលបំណងសប្បុរសធម៌។

ទន្ទឹមនឹងពេលនេះ លោក  Dave  Fricker មានវ័យ 47 ឆ្នាំ  ដែលបានរស់នៅក្នុងតំបន់នេះ នឹងត្រូវ
បានឈ្នះឆ្នោត  ក៏បានសំរេចចិត្ត  ក្នុងការចាត់តាំងអោយចៅរបស់ខ្លួនជាអ្នកកំទេចចោលនូវបំពង់
ផ្សែងមួយនេះ ដែលគេមានឈ្មោះថា Jamie Brown និងមានវ័យ 8 ឆ្នាំ។

លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ចៅហ្វាយក្រុងនេះ គឺលោក Stuart Drummond ហើយ
ក៏ជាអ្នកដឹកនាំនូវកម្មវិធីសប្បុរសធម៌មួយនេះ  បានអោយដឹងថា  ៖   វាគឺជាវិធីតែមួយគត់ក្នុងការរក
ប្រាក់មូលនិធិក្នុងការជួយសង្រ្គោះប្រជាជនក្នុងតំបន់នេះ  ដែលមានបញ្ហាបេះដូង។  ខាងក្រោមនេះ
គឺជាវីដេអូ បន្ទាប់ពីបានត្រូវក្មេងប្រុសវ័យ 8 ឆ្នាំកំទេចចោលនូវបំពង់ផ្សែងដែលមានរយៈកំពស់ដល់
230​ ហ្វឺត ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ news.sky


Tags: international news strange entertainment