CamNews

ព័ត៌មានអន្តរជាតិ 

៤០នាក់ស្លាប់ និង១០០នាក់រងរបួស ក្នុងហេតុការណ៍វាយ ប្រហារនៅតួកគី ជាប់ព្រំដែនស៊ីរី

ANKARA: មនុស្សយ៉ាងហោចណាស់៤០ស្លាប់ និង១០០នាក់ ផ្សេងទៀតរងរបួស បន្ទាប់ពីមាន
ការបាញ់ប្រហារ ក្នុងទីក្រុងមួយនៅប្រទេសតួកគី កាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៣
កន្លងទៅនេះ ក្បែរបន្ទាត់ព្រំដែនជាប់ ប្រទេសស៊ីរី។ នេះបើយោងតាមការលើកឡើងរបស់លោក
Muammer Guler រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេស តួកគី។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ បានឲ្យដឹងដោយលើកឡើងនូវ
សំដីរបស់លោក Guler ថា ចំនួនអ្នកស្លាប់ អាចបន្តកើនឡើង ខណៈដែលជនរងគ្រោះជាច្រើន
ស្ថិតក្នុងសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង។

សេចក្តីរាយការណ៍ខាងដើមដំបូងបានរាយការណ៍ឲ្យដឹងថា ការវាយប្រហារបួនកន្លែងបានកើត
ឡើង នៅក្បែរអគារ រដ្ឋ និងការិយាល័យប្រៃសណីយ៍ ក្នុងទីក្រុង Reyhanli ភាគខាងត្បូងប្រទេស
តួកគី។ ដោយឡែកតាមការលើក ឡើងរបស់នាយករដ្ឋមន្ត្រីប្រទេសតួកគី លោក Recep Tayyip
Erdogan បាននិយាយថា អ្នកដែលមិនអាចរស់ នៅដោយសម្របខ្លួនក្នុងស្ថានភាពថ្មី និងក្នុងសេរី
ភាព អាចជាប់ទាក់ទងក្នុងការវាយប្រហារនេះ។

គួរបញ្ជាក់ថា ក្រុមកងយោធា PKK បានដកចេញពីប្រទេស ក្នុងពេលថ្មីៗនេះ បន្ទាប់ពីកិច្ចពិភាក្សា
អស់រយៈពេល ជាច្រើនឆ្នាំ រវាងរដ្ឋាភិបាល Ankara និងក្រុមប្រដាប់អាវុធ។ ដោយឡែករដ្ឋមន្ត្រីការ
បរទេស ប្រទេសតួកគី បាន និយាយកាលពីថ្ងៃសៅរ៍ កន្លងទៅនេះថា ការវាយប្រហារនេះជាការ
បញ្ឆេះបញ្ហាឡើង។ លោកបានបន្តថា អាចមាន ប្រទេសមហាអំណាចណាមួយ ដែលមានបំណង
ចង់បំផ្លាញសន្តិភាពក្នុងប្រទេសតួកគី។

ជាមួយគ្នានេះដែរ សេចក្តីរាយការណ៍ក្នុងតំបន់ បានឲ្យដឹងថា ភាពតានតឹង បានកើតមានឡើងក្នុង
ប្រទេសអស់ រយៈពេលជាងពីរសប្តាហ៍មកហើយ។ ចុងក្រោយនេះ មានការផ្ទុះអាវុធឡើងរវាងជន
ភៀសខ្លួនស៊ីរី និងក្រុមយុវជន របស់តួកគីក្នុងទីក្រុង Reyhanli៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ