ម៉ុមបៃ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៣
នេះថា អ្នក ដំណើរ ៣៥នាក់បានស្លាប់នៅឯស្ថានីយ៍រថភ្លើងដាម៉ារ៉ា នៃសង្កាត់ រ៉ាចយ៉ា រ៉ានី របស់
រដ្ឋបាហារ ដោយសារតែ រថភ្លើង ល្បឿនលឿន មួយខ្សែបានបើកបុករះ លើហ្វូងអ្នកដំណើរ នោះ
តែម្តង កាលពីពេលព្រឹកថ្ងៃចន្ទនេះ។
ចំនួនមនុស្សស្លាប់ត្រូវ បានគេអះអាងថា នឹងអាច កើនឡើងច្រើនជាងនេះ ស្របពេលដែលអ្នក
រងរបួសធ្ងន់ ស្រាលមានរហូតដល់ទៅជាង ២០នាក់ឯណោះ។
អ្នកភូមិដែលបានឃើញហេតុការណ៍ជាក់ស្តែង បានរាយការណ៍ប្រាប់ សារព័ត៌មានក្នុងតំបន់ថា
រថភ្លើងទាំង ឡាយនៅ ស្ថានីយ៍នោះបានធ្វើដំណើរទៀងទាត់ តាមតារាងពេលរបស់ខ្លួននោះទេ
ប៉ុន្តែអ្នកដំណើរមួយចំនួន បាននាំគ្នាដើរពាសពេញ ផ្លូវដែកនៃស្ថានីយ៍ ដែលមាន ៣ខ្សែ។
រថភ្លើងចំនួនពីរខ្សែត្រូវ បានគេអះអាងថាមានវត្តមាន នៅនឹងកន្លែង ប៉ុន្តែអ្នកដំណើរជាច្រើន បាន
ឈរកកកុញ បាន រង់ចាំរថភ្លើងទីបីមកដល់ ដែលមានល្បឿនលឿនបំផុតនោះ ហើយ ដោយសារ
តែពួកគេរត់គេចចេញពី ផ្លូវ រថភ្លើងទីបីមិនទាន់ ទើបបណ្តាលរថភ្លើងដែលកំពុង បើកបរយ៉ាងលឿន
នោះបើកកិនពីលើ នាំឲ្យស្លាប់ និង របួសជាច្រើននាក់បែបនេះ។
បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់ ខាងលើនេះកើតឡើង ប្រជាពលរដ្ឋដែល ពោរពេញដោយកំហឹង មួយ
ចំនួនបានឡើង លើរថភ្លើងបង្កហេតុនោះ រួចចាប់អ្នកបញ្ជារថភ្លើង ធ្វើជាចំណាប់ខ្មាំង ហើយនាំគ្នា
វាយអ្នកបើកបរ រថភ្លើងនោះ រហូតដល់ស្លាប់។ ជាងនេះទៅទៀត ប្រជាជនទាំងនោះ ក៏បានដុត
កម្ទេច រថភ្លើងពីរខ្សែទៀត ដែលនៅនឹងកន្លែង កើតហេតុផងដែរ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល