ក្នុងវិស័យ សិល្បៈចិន ត្រូវបានគេ ទទួលស្គាល់ថា តារារបស់ពួកគេ ពូកែថែរក្សា សម្ផស្សនិង សាច់ ចាំល្អណាស់ បើទោះបីជា ពួកគេ មានអាយុច្រើន ក៏ដោយ ហើយពួកគេ ទាំងនោះមាន ជាភាគតិច ណាស់ដែល វះកាត់ កែសម្ផស្ស ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាតារា សំដែងប្រុស ទាំង ៥ ដែលមាន សាច់ចាំ នៅក្មេងស្រស់សង្ហា បើទោះបីជា ពួកគេ ស្ថិតក្នុងវ័យ ៤០ ប្លាយក៏ដោយ ៖
១. Jimmy កើតនៅថ្ងៃទី ១៥ តុលា ១៩៧៤ នៅតៃវ៉ាន់ ។ សព្វថ្ងៃ Jimmy រស់នៅជាមួយ ភរិយានិង កូនប្រុសម្នាក់ រួមទាំង អាជីពដ៏ល្អប្រសើរ ។
២. Wallace Chung កើនៅថ្ងៃទី ៣០ វិច្ឆិកា ១៩៧៤ នៅហុងកុង ។ គាត់ចាប់ផ្តើម សំដែងមាន មុខមាត់ នៅក្នុងឆ្នាំ ១៩៩៣ នៅក្នុងរឿង " Young Tiger " របស់ទូរទស្សន៍ TVB ។ Wallace ត្រូវបាន ទស្សនិកជន កោតសរសើរ ថាមានចរិត ខុសប្លែកពី តារាផ្សេងៗទៀត ព្រោះគាត់ មិនចូលចិត្តដើរ លេងផឹកស៊ី នោះទេ ក្រៅពីនោះ គាត់ចូលចិត្តហូបបួស ច្រើន ដូចនេះហើយ ទើបសម្រស់នៅតែ ស្រស់សង្ហា ។
៣. Liu Kai Wei កើតនៅថ្ងៃទី ១៣ តុលា ១៩៧៤ នៅ ហុងកុង ។ គាត់ចាប់ផ្តើម អាជីពឆ្នាំ ១៩៩៥ ហើយសព្វថ្ងៃ គាត់មានភរិយា ជាអ្នកសិល្បៈដូចគ្នា គឺអ្នកនាង Yang Mi ។
៤. Louis Koo កើតនៅថ្ងៃទី ២១ តុលា ១៩៧០ នៅ ហុងកុង ។ Koo ត្រូវបាន គេស្គាល់ថា ជាតារា សំដែងស្នូល មួយប្រចាំទូរទស្សន៍ TVB ។ សព្វថ្ងៃ គាត់មិនទាន់ រៀបការនៅឡើយទេ ។
៥. Alec Su កើតនៅថ្ងៃទី ១១ កញ្ញា ១៩៧៣ នៅ តៃប៉ិ ។ Alec ចាប់ផ្តើមល្បីខ្លាំង បន្ទាប់ពីសំដែង រឿងភាគ " ព្រះនាងយេយេ " ។ សព្វថ្ងៃគាត់ មិនទាន់មាន គ្រួសារឬមិត្តស្រីទេ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14