CamNews

កីឡាអន្តរជាតិ 

Manchester United ចុះហត្ថលេខាទទួលកីឡាករថ្មី ជាផ្លូវការហើយ ស្រប​ពេលកម្មវិធីផ្ទេរកីឡាករ ក៏ត្រូវបញ្ចប់

ព័ត៌មានកីឡា៖​ Manchester United បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទទួលយក កីឡាករ ខ្សែ​ប្រយុទ្ធ  Radamel Falcao​ មកពី Monaco ក្នុងតម្លៃ ៦ លានផោន ស្រប​ពេលអវសាន្ដ​នៃកម្មវិធីផ្ទេរចូលមក​ដល់។ 

Manchester United បានឈ្លាតឱកាសពេល ថ្ងៃកំណត់ចូលមកដល់ ក្រុមក៏ចុះ​ហត្ថលេខា​ទទួលយក​កីឡាករ​ Radamel Falcao សម្រាប់រដូវកាល Premeir League នេះ ។​ ចំណែក​កីឡាករ​ថ្មីរួបនេះ បាន​ធ្លាប់​មាន​ប្រវត្ដិ​ត្រូវ​បាន​គេ​សុំ​ធ្វើ​ការ​ទាក់ទងផ្លាស់ប្ដូរចេញពីក្រុម​ Ligue របស់បារាំង កាលពី ខែឧសភា ឆ្នាំ​២០១៣​ ក្នុង​តម្លៃ​ខ្លួន ៥០ លានផោន។ ទន្ទឹម​និងការ​ប្រើប្រាស់ពេល​វេលានៅក្នុងក្រុម Monaco កីឡាករ​​​​វ័យ​ ២៨ ឆ្នាំរូបនេះ ធ្លាប់​បាន​មាន​ឱ​កាស​បង្ហាញ​ខ្លួន​ចំនួន ២០​ ដង ​ដោយ​​បង្កើត​ពិន្ទុ ​១១ គ្រាប់ ។​​ 

សម្រាប់​ការ​ចូលមកកាន់ទឹកដីថ្មី Radamel Falcao ពិតជាសប្បាយចិត្ដជាខ្លាំង នឹងការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅពីសមាជិកថ្មី។ មិនត្រឹមតែប៉ុណ្ណោះ ស្របនិងការដូរចូលនេះ គឺជាជម្រើសដ៏ល្អបំផុត សម្រាប់​ចំណង​ដៃ​នៃ​ឱសាន្ដវាទកម្មវិធីផ្ទេរកីឡាករនេះ។ 









ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

 

 


Tags: Sport News Manchester United Radamel Falcao