CamNews

ព័ត៌មានជាតិ 

រឿងរាវដ៏កម្រកើតឡើងក្នុងប្រទេសកម្ពុជា បុរសម្នាក់ស្លាប់ដោយសារ ប៊ិចកាំភ្លើង

(ភ្នំពេញ)៖ រឿងរាវដ៏កម្រមួយស្ទើរតែមិនជួបទាល់តែសោះ នៅក្នុងប្រទេសកម្ពុជាយើងនេះដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ដោយមិនដឹងខ្លួន​ ហើយរឿងរាវនេះបានកើតឡើងនៅល្ងាចថ្ងៃទី១០​ ខែធ្នូ ​ឆ្នាំ២០១៥ នៅមុខឃ្លាំងលក់ការ៉ូយីហោ SH ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ​។

បើតាមសំដីមិត្តភក្រដែលធ្វើការជាមួយគ្នាបានប្រាប់ថា នៅមុនកើតហេតុគឺជនរងគ្រោះបានឃើញកាបូបដាក់លុយពណ៌ខ្មៅមួយ ពេលឃើញ ជនរងគ្រោះបានដើរទៅរើសយកមកមើលក្នុងកាបូបនោះ ហើយគាត់បានបន្តទៀតថា នៅក្នុងកាបូបនោះមានឃើញកាតទានហានមួយ បន្ទាប់មកក៏បានឃើញប៊ិចពណ៌ខ្មៅមួយដើម បន្ទាប់ពីឃើញប៊ិច ហើយជនរងគ្រោះបានយកប៊ិចនោះ មកសរសេរបានពាក្យពីរទៅបីម៉ាត់ ក៏ស្រាប់តែឃើញប៉ិចនោះ ចម្លែកដោយមានកន្លែងចុចផ្សេងមួយទៀត ពេលនោះជនរងគ្រោះបានចុចដោយដាក់ចុងប៊ិចមកត្រង់ខ្លួនផ្នែកខាង ឆ្វេងស្រាប់តែប៊ិចនោះ មានសំលេងផ្ទុះដូចជា ផាវគាត់បានក្រលេកទៅមើលជនរងគ្រោះបានដួលទៅលើដីបាត់ទៅហើយ ភ្លាមនោះគាត់បានលើកជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះមានស្នាមត្រូវក្រោមក្លៀកខាងឆ្វេងដូចជា គ្រាប់កាំភ្លើង​បន្ទាប់​មកគាត់បានដឹក ជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃតែជាអកុសល ពេលទៅដល់ពេទ្យជនរងគ្រោះបានស្លាប់ទៅ ហើយគឺស្លាប់ដោយសារ ត្រូវគ្រាប់ប៊ិចនោះនៅជាប់ក្នុងខ្លូន។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ​ ធី​ ធាង ​ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរជាអ្នកធ្វើការនៅក្រុមហ៊ុនលក់ការរ៉ូ SH មានស្រុកកំណើត នៅភូមិច្រនាង ​ឃុំសន​ប្បូរ ​ស្រុកប្រាសាទសប្បូរ ខេត្តកំពង់ធំ ​ហើយយប់នេះសពត្រូវបានយកទៅតំកល់ នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំថ្ងៃស្អែក ខាងកម្លាំងជំនាញចុះមកវះកាត់យកក្បាលគ្រាប់នោះចេញ ដើម្បីពិនិត្យរកហេតុផលពិតប្រាកដ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញូវ


Tags: Cambodia Social News PP