CamNews

កីឡាអន្តរជាតិ 

បេក្ខជនទាំង​បីឈរឈ្មោះប្រជែង ពានរង្វាន់ Uefa គួរតែឲ្យ Neymar ប្រសើរជាង Ronaldo

ព័ត៌មានកីឡា៖ លោក Luis Enrique ដែលជាគ្រូបង្វឹកប្រចាំនៅក្លឹប Barcelona បានប្រកាសកាលពីថ្ងៃពុធ ម្សិលមិញថា ខ្សែប្រយុទ្ធរបស់គាត់ Neymar គួរតែជាប់ឈ្មោះជា បេក្ខជនទាំងបីរូបប្រជែង ពានរង្វាន់ប្រចាំឆ្នាំ ​​Uefa ដោយគ្មាន Cristaino Ronaldo ។ 

សមាសភាពបេក្ខជន បីរូបកាលពីម្សិលមិញត្រូវបានគេជ្រើសតាំង ឈរឈ្មោះប្រជែង ដណ្ដើមពានរង្វាន់ប្រចាំ​ឆ្នាំរបស់ Uefa គឺមាន Lionel Massi Cristiano Ronaldo និង Luis Suarez ។ ប៉ុន្ដែសម្រាប់លោក Luis Enrique វិញយល់ថា សមាសភាពអ្នកទាំង បីគួរតែមាន ខ្សែប្រយុទ្ធរបស់គាត់ ម្នាក់ទៀត គឺ Neymar ដក Cristiano Ronaldo ចេញ ព្រោះរដូវកាលនេះ Barcelona បានទទួលជ័យជំនះ ពាន បីស្របគ្នាដែរ នោះក៏មកពីការខិតខំ​ប្រែង របស់អ្នកទាំងបីផងដែរ ដូច្នេះជម្រើសយក Neymar គឺប្រជាង Ronaldo​។ លោក Luis Enrique បានបន្ដ​ទៀតថា ក្រុមរបស់គាត់ បានផ្ដួលដៃគូរប្រកួត ទាំងក្នុងទឹកដីអេស្ប៉ាញ និង អឺរ៉ុប ហើយរហូតពេលនេះ គាត់​កំពុងតែ រៀបចំខ្លួនសម្រាប់ការប្រកួត Supercopa ជើងទី ១ប៉ះជាមួយ Athletic Bilbao នៅថ្ងៃសុក្រនេះហើយ។​ 

ពានរង្វាន់ Uefa ប្រចាំឆ្នាំ ក្នុងពេលបច្ចុប្បន្ន ស្ថិតក្នុងដៃ Ronaldo ហើយ Messi ក៏ធ្លាប់ទទួលបានជោគជ័យម្ដងដែរកាលពីឆ្នាំ ២០១១ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball

 

 


Tags: Sport News Messi Ronaldo Neymar Luis Suarez Luis Enrique