ព័ត៌មានកីឡា៖ ដំណឹងដ៏គួរឲ្យសោកសង្រែកមួយត្រូវបាន ផ្សាយចេញពីគេហទំព័ត៌មាន ប៊ីប៊ីស៊ី បានឲ្យដឹងថា កាពីទែនក្រុមកីឡាបាល់ទាត់អាព្រិកខាងត្បូង ម្នាក់បានទទួលមរណៈភាពក្រោយពីត្រូវបានបាញ់សម្លាប់។
ប្រភពព័ត៌មានចេញពីកន្លែងកើតហេតុបានឲ្យដឹងថា កាពីទែនក្រុម ក្នុងតួនាទីលេងជាអ្នកចាំទី ឈ្មោះថា Senzo Meyiwa បានទទួលរងការបាញ់សម្លាប់ ដោយមិនដឹងមូលហេតុ ខណៈពេលជនរងគ្រោះម្នាក់នេះកំពុងតែចូលលេងផ្ទះមិត្ដស្រីរបស់ខ្លួន នៅក្នុង Vosloorus នៃរាជធានី Johannesburg ។
ក្រុមមន្ដ្រីប៉ូលីសរបស់អាព្រិក និង ព័ត៌មានក្នុងតំបន់បានរាយការណ៍ថា ដំបូងឡើយកាលពីវេលាម៉ោង ២0:00 មានបុរស ៣ នាក់បានធ្វើសកម្មភាព ដោយ ២ នាក់ចូលទៅក្នុងផ្ទះ ហើយម្នាក់ទៀតនៅខាងក្រៅ ក្រោយមក បន្ទាប់ពីឮសូរខ្មាន់កាំភ្លើងផ្ទុះឡើង អ្នកទាំងបីក៏ភៀសខ្លួនគេចខ្លួនចេញពីកន្លែងកើតហេតុ ។ ហើយ ករណីឃាតកម្មនេះយោងតាមព័ត៌មានក្នុងតំបន់បានបង្ហាញថា គឺជាការសម្លាប់ប្លន់យកទ្រព្យសម្បត្ដិ។
ស្ថិតក្នុងការតាមដានស៊ើបអង្កេតរបស់ប៉ូលីស ប្រសិនបើជនណាអាចផ្ដល់ព័ត៌មានដែលទាក់ទង និង ឈានទៅដល់ការចាប់បានជនសង្ស័យទាំងនោះ គឺនិងទទួលបានទឹកប្រាក់ចំនួន ១៤០០០ ដុល្លារ ជារង្វាន់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី