ព័ត៌មានកីឡា៖ កាលពីថ្ងៃម្សិលមិញ ក្រុមអ្នកការសែត របស់ប្រទេសអេស្ប៉ាញ បានបង្កើតកម្រងសំណួរ ស្ទង់មតិរបស់អ្នកគាំទ្រក្រុម Real Madrid ដើម្បីយល់ដឹងពីគំនិតអ្នកគាំទ្រ លើកការសម្រេចចិត្ដរបស់ក្រុម ចំពោះទីផ្សារកីឡាករ ខ្សែការពារ ដែលនឹងគ្រោងនឹងលក់ទៅ Man United ។
លទ្ធផលក្រោយក្រុមអ្នកសារព័ត៌មាន AS របស់ប្រទេសអេស្ប៉ាញ បានទទួល ពីការស្ទង់មតិរបស់អ្នកគាំទ្រគឺមានចំនូនដល់ទៅ ៥២ ភាគរយ នៃសម្លេងអ្នកគាំទ្រចំនួន ២៥០០០ នាក់ របស់ក្រុម Real Madrid ដែលយល់ព្រម ឲ្យលក់កីឡាករ Sergio Ramos ចេញក្នុងរដូវកាលខាងមុខនេះ។
Sergio Ramos មានទំនាក់ទំនងនឹង Man United កាន់តែស្អិតរមួតខ្លាំងជាងមុន ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាករក៏ចង់ផ្ទេរចេញពី Real៥២ Madrid ក្នុងរដូវកាលខាងមុខនេះផងដែរ ខណៈដែលកិច្ចកុងត្រាកីឡាករ នៅមានសុពលភាពរហូតដល់ ២ រដូវកាលទៀត។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ manchestereveningnews