CamNews

តារា 

Barcelona ប្រកាសដកខ្លួនចេញពី ទីផ្សារប្រកួតប្រជែង កីឡាករ Paul Pogba

ព័ត៌មានកីឡា៖ ខ្សែបម្រើជម្រើសជាតិ​បារាំង លេងក្នុងក្រុម Juventus ហើយទទួលបានការចាប់អារម្មណ៍​ខ្ពស់ លើទីផ្សារផ្ទេរចេញនោះ ពេលនេះក្លឹប Barcelona បានបដិសេធនឹងការចរចារ ទំនាក់ទំនងហើយ ខណៈ ដែលក្រុមទើបតែ ផ្ទេរចូល កីឡាករ Arda Turan ពីក្រុម​ Atletico Madrid ក្នុងតម្លៃខ្លួនតែ ២៤លាន​ផោន ។ 

Paul Pogba ដែលពេលបច្ចុប្បន្ននេះ កំពុងតែធ្វើឲ្យមានការកក្រើក ទីផ្សារយ៉ាងខ្លាំង ពីបណ្ដាក្លឹបខ្លាំងៗ ទាំង ទឹកដីអង់គ្លេស អេស្ប៉ាញ នឹងអាល្លឺម៉ង់ លើដំណើរទីផ្សារផ្ទេរចេញ។ទន្ទឹនឹងការ ប៉ុនប៉ងចង់បានដូច្នេះ កីឡាករ​ត្រូវ​ បានក្រុមរបស់ខ្លួន ដាក់ផ្លាកតម្លៃទីផ្សាររហូតដល់ទៅ ១០០ លានយូរ៉ូ ប៉ុន្ដែមិនទាន់មានក្រុម​ណា​ហ៊ាន ចរចារនៅឡើយទេ ។ 

ចំណែក Barcelona ដែលទើបតែ ទិញបានកីឡាករ ពីក្រុម Atletico Madrid បានបង្ហាញថា ក្រុមនឹងមិន ចូលប្រកជែងដណ្ដើមទីផ្សារ​កីឡាករ Paul Pogba នោះទេ ដោយឡែកគាត់មិនមែនជាគោលដៅដែល ក្រុម គ្រោងនឹងទិញផងដែរ ។

ភ្នាក់ងារទីផ្សារកីឡាករ Paul Pogba បានទទួចថា គឺជាឱកាសល្អបំផុត សម្រាប់ ក្លឹប Barcelona ដែលគ្រោងនឹង ផ្ទេរ កីឡាករម្នាក់នេះមែន ។ 

គូសបញ្ជាក់ផងដែរថា កីឡាករ Paul Pogba មានប្រវត្ដិចេញពី​ Man United ដែលក្លឹប បានលក់ទៅ  Juventus ក្នុងម្លៃ​ ០ ផោន ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ london24


Tags: Sport News Chelsea Juventus Paul Pogba