ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Real Madrid បានសម្ដែងការសប្បាយរីករាយជាខ្លាំង ចំពោះការបរាជ័យរបស់ ក្រុម Barcelona ក្នុងទឹកដីរបស់ខ្លួន ក្រោមថ្វីជើង Malaga នូវពិន្ទុ ១ ទល់នឹង ០ ។
ក្រុម Barcelona បានទទួលការបរាជ័យក្រោមជើង របស់ Malaga ត្រឹមពិន្ទុ ១ ទល់នឹង ០ ក្នុងការប្រកួតពានរដូវកាល La Liga ធ្វើឲ្យថ្នាក់ដឹកនាំ ក្រុម Real Madrid មានសេចក្ដីរំភើបជាខ្លាំង ដែលមួយរយៈពេលមុនការប្រកួត ក្រុមមិនសូវមានការសប្បាយចិត្ដ និង សុវត្ថិភាពនឹងការដណ្ដើមតំណែង នោះឡើយ ដោយហេតុ ក្រុមទាំងពីរនៅមានពិន្ទុ ប្រកៀក ប្រកិតគ្នា ។
ឆ្លងកាត់ការបរាជ័យដូច្នោះ លោក Carlo Ancelotti ថ្នាក់ដឹកនាំក្រុម Real Madrid បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មានថា វាជាដំណឹងនៃការប្រកួតមួយពិសេស បំផុត សម្រាប់ក្រុម Real Madrid ដែលកំពុងតែបង្កើនពិន្ទុ ឲ្យកាន់តែខ្ពស់ជាង Barcelona ខណៈពេលមុន ក្រុមចាញ់ពិន្ទុគ្នា ត្រឹមតែ ១ ពិន្ទុ ប៉ុណ្ណោះ ។ ហើយម្យ៉ាងទៀតសោត ការបរាជ័យ នេះបានកាន់តែធ្វើ ឲ្យ Barcelona មានភាពភ្ញាក់ផ្អើលខ្លាំងឡើង ដែលការលេងក្នុងទឹកដីរបស់ខ្លួន កន្លងមកតែង តែល្អប្រសើរ ។
គូសបញ្ជាក់ឲ្យដឹងថា Real Madrid កន្លងមកក៏ធ្លាប់ចាញក្រោមដៃ របស់ Atletico ផងដែរ ដល់ទៅ ៤ ទល់នឹង ០ កាលពីដើមខែកុម្ភៈ ថ្ងៃទី ៧ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball