កីឡាករជំរើសជាតិ អង់គ្លេស ២ រូបរបស់អង់គ្លេស ដែលលេងអោយក្រុម Manchester United គឺ Rooney និង Jones កំពុងត្រូវបាន គេតាមដាន មើលជាខ្លាំង ដោយសារកីឡាករ ឆ្នើមទាំង ២ នេះមានរបួស ដែលអាចធ្វើអោយ ខក ខានមិនបានចូលលេង World Cup នៅប្រទេស ប្រេស៊ីល ។
ដើម្បីកុំអោយ ទស្សនិកជន មានការព្រួយបារម្ភ ជាបន្តទៀត ថ្ងៃនេះ Ryan Giggs អ្នកដឹកនាំក្រុម Manchester United បានអោយដឹងថា Rooney និង Jones នឹងជាសះស្បើយ ទាន់ពេលវេលា នៃ ការប្រកួត World Cup ។ Rooney មានរបួសនៅពេល ហ្វឹកហាត់ដែល របួសនោះបាន ធ្វើអោយ គាត់ខកខាន មិនបានលេង ៣ ប្រកួតចុងក្រោយ របស់ Manchester United ។ ចំណែក Jones វិញបានរបួស ស្មានៅក្នុងការប្រកួត ជាមួយក្រុម Hull City ដោយមើលទៅ ពិតជាធ្ងន់ធ្ងរណាស់ ពីដំបូងតែ Ryan Giggs បានបញ្ជាក់ថា វាមិនធ្ងន់ដូចការ គិតរបស់យើងទេ ដោយរបួសនោះ គ្រាន់ តែជាំសាច់ និងឈឺនៅកន្លែងជាំ នោះបន្តិចប៉ុណ្ណោះ ។
យ៉ាងណាមិញ Ryan Giggs បានប្រាប់ថា កីឡាករទាំង ២ នេះនឹងមិន ត្រូវអោយ ចូលលេងនៅ ក្នុងប្រកួត ចុងក្រោយ ក្នុងជំនួបរវាងក្រុម Southampton ទេព្រោះដើម្បី អោយរបួស សះស្បើយ បានលឿន ។ នៅពេលដែល សួរទៅកាន់ Ryan Giggs ថាតើ Rooney ក្នុងវ័យ ២៨ ឆ្នាំនេះនឹង អាចធ្វើ អោយក្រុម ជំរើសជាតិអង់គ្លេស មានឥទ្ធិពលនៅ ប្រេស៊ីលដែរឬទេ? Giggs បានឆ្លើយ យ៉ាងមានទំនុកចិត្តថា បើទោះជាវ័យ ២៨ ឆ្នាំមែនតែ Rooney នៅតែមានទេពកោសល្យលេង បានល្អ ដែលអាចធ្វើអោយ ក្រុមអង់គ្លេស ជាក្រុមមួយដែល ទស្សនិកជន រំពឹងទុកបាន ៕