CamNews

កីឡាជាតិ 

បឹងកេត ជូនកាដូក្រុមជម្រើសជាតិ ១គ្រាប់ បន្ទាប់ពីឈ្នះម៉ាកាវ ម្សិលមិញ

ភ្នំពេញ៖ កាលពីម្សិលមិញ ក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០១៨ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមភ្ញៀវម៉ាកាវ មិនតដៃរួចឡើយ ដោយលទ្ធផល ៣-០ ប៉ុន្ដែមុននេះបន្ដិច ក្រុមបឹងកេតអង្គរ បានផ្ដល់កាដូ ១គ្រាប់ជូនក្រុមជម្រើសជាតិ ក្នុងជំនួបមិត្តភាពនៅ លើទីលានបាល់ទាត់ ទន្លេបាទី ។

សម្រាប់ជំនួបមិត្តភាព សមជើងរបស់ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា មុននឹងចេញដំណើរ ទៅប្រកួតជើងទី២ ជាមួយម្ចាស់ផ្ទះម៉ាកាវ នាថ្ងៃទី១៧ ខែមីនាខាងមុខ គឺពុំទទួលបានលទ្ធផលល្អឡើយ ដោយត្រូវបានអតីត ក្រុមជើងឯកលីក កំពូលកម្ពុជា ឆ្នាំ២០១២ បឹងកេតអង្គរ លុតក្នុង លទ្ធផល ១-០ ។

គ្រាប់បាល់ ១គ្រាប់ ដែលជាកាដូជូនដំណើរ ក្រុមជម្រើសជាតិកម្ពុជា នារសៀលថ្ងៃទី១៣ មីនានេះ គឺធ្វើសម្រេចដោយកីឡាករខ្សែប្រយុទ្ធក្មេង សាវ័ន្ត រតនៈវិសារ ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការប្រកួតសមជើងប៉ុណ្ណោះ ដូច្នេះសូមទស្សនិកជនបន្ដគាំទ្រ ដល់ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បន្ថែមទៀត ដើម្បីដំណើរឆ្ពោះទៅ វគ្គបន្ដនៃពានរង្វាន់បាល់ទាត់ ពិភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអ​ម្ពិល


Tags: Sport News Cambodia PP