CamNews

គ្រោះថ្នាក់ 

អង្គុយលើគ្រែរៀបនឹងសម្រាកទៅហើយ ស្រាប់តែដីបាក់ស្រិបធ្វើឲ្យបុរសម្នាក់ភ័យ ស្ទើរលោះព្រលឹង

(ចិន)៖ បុរសជនជាតិចិនម្នាក់ ចាត់ទុកថា សំណាងហើយ​ដែលនៅមានជីវិតរស់ បន្ទាប់ពីគាត់ត្រូវបានត្របាក់ ដោយប្រហោងដ៏ធំមួយ ដែលបាក់​ដោយមិនដឹងខ្លួន។ លោក Xi ដែលបានបរិភោគ​អាហារល្ងាច រួចហើយនោះ ក៏ទៅអង្គុយលើគ្រែរបស់លោក មួយស្របក់ ស្រាប់តែដីបាក់ស្រុត ស្ទើរស្មានមិនដល់​ហើយ Xi ក៏ធ្លាក់គ្រិបចូលខាងក្នុង និងបានស្រែកឲ្យគេឯងជួយ។

ម្តាយមីង​របស់ Xi ក៏បានឮសម្លេងស្រែក ហើយស្ទុះទៅយកជណ្តើរ​ដាក់ចូលប្រហោង ដើម្បីឲ្យលោកឡើង​មកខាងលើវិញ ទើបទូរស័ព្ទប្រាប់ប្តី ឲ្យឆាប់ត្រលប់មកផ្ទះ និងបាននាំ Xi ទៅមន្ទីរពេទ្យព្យាបាលរបួស ទោះបីមិនធ្ងន់ធ្ងរក្តី។ Du ឪពុកមារបស់លោក Xi បានទូរស័ព្ទហៅខាងរដ្ឋាករទឹក ឲ្យមកជួយជួសជុលបំពង់ទឹក ដែលបានបែក ព្រោះតែដីបាក់ស្រុត ចំណែកឯផ្ទះរបស់ អ្នកជិតខាងប្រមាណ៥ខ្នង ដែលនៅក្បែរកន្លែងកើតហេតុ គឺមានសុវត្ថិភាពមិនរងការខូចខាតទេ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: china Chemical Int news Hot news