(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ លោក ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំ និងក្រើនរំលឹក ដល់ស្ថាប័នព័ត៌មានទាំងអស់ អំពីការផ្សព្វផ្សាយ និងប្រើប្រាស់ «គោរមងារសម្តេច» នេះបើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ដែលអង្គភាព ទើបទទួលបានមុននេះបន្តិច។
នៅក្នុងលិខិតរបស់ក្រសួងព័ត៌មាន បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងមកក្រសួងសង្កេតឃើញថា មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅមានភាពខ្វះចន្លោះ ឬបំភ្លេចចោល មិនប្រើគោរមងារ ដែលប្រោសព្រះរាជទាន ដោយព្រះមហាក្សត្រ ជាស្ថាប័នខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ពិសេសគោរមងារសម្តេច ដែលបានប្រគល់ជូនឥស្សរជន ជាថ្នាក់ដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋ តាមរយៈព្រះរាជក្រឹត្យ មានលក្ខណៈជាលិខិតបទដ្ឋានគតិយុត្ត មានតម្លៃក្នុងឋានានុក្រមច្បាប់»៕
ខាងក្រោមនេះជាលិខិត របស់ក្រសួងព័ត៌មាន៖
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី