CamNews

ព័ត៌មានជាតិ 

រន្ធត់! ក្មេងប្រុសម្នាក់បានស្លាប់ក្នុងការឆាប់ឆេះឡានក្រុងមួយគ្រឿង នៅផ្លូវជាតិលេខជាតិលេខ ៦

កាលពីវេលាម៉ោងប្រហែល ៥ល្ងាច ថ្ងៃអង្គារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ មានអគ្គីភ័យមួយបានឆេះនៅតាមបណ្តោយផ្លូវជាតិលេខជាតិលេខ ៦ ក្នុងឃុំប្រាសាទ បន្ទាប់ពីការបុកគ្នារវាងរថយន្តក្រុងដឹកជនរងគ្រោះពីរនាក់ ជាមួយនឹងរថយន្តដឹកដបប្រេងសាំង។

ហេតុការណ៍នេះ បានបណ្តាលឲ្យក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ស្លាប់ ហើយបុរសអាយុ ៣៥ឆ្នាំម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។

លោក សេង ពេជ្រ ស្នងការរងនគរបាលស្រុកបានមានប្រសាសន៍ថា ការផ្ទុះនេះបណ្តាលមកពីចំហេះរបស់ដបប្រេងសាំងទាំងនោះ ហើយអ្នកបើកបររថយន្តក្រុង និងកម្មករអាយុ ១៧ឆ្នាំត្រូវបានជាប់នៅខាងក្នុងដែលបណ្តាលឲ្យក្មេងប្រុសនោះស្លាប់ រីឯអ្នកបើករថយន្តក្រុងដែលត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ ជិន គីមឆយ រស់នៅខេត្តកំពង់ធំ ប្រកបរបរជាអ្នកលក់ហ្គាស បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។

ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ថាឈ្មោះ ឈឹម ឆេងអាន ដោយសាកសពរបស់គាត់ត្រូវបានបញ្ជូនទៅក្រុមគ្រួសាររបស់គាត់ដើម្បីប្រារព្ធពិធីបុណ្យសពតាមប្រពៃណីហើយ ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: Local news Social news