CamNews

តារា 

អ្នកគាំទ្រថាបើសិនរឿង "បុព្វេសន្និវាស" មិនប្តូរពីនាង Chompoo ទៅជា Bella រឿងនេះក៏មិនល្បីដែរ

ថៃ ៖ រឿងព្រេងដ៏ល្បីឈ្មោះ ដែលមានចំណងជើងថា "បុព្វេសន្និវាស" ដើមឡើយត្រូវបានជ្រើសរើសតួឯកគឺនាង Chompoo Araya ប៉ុន្តែនៅចុងបញ្ចប់ក៏ត្រូវបានផ្លាស់ប្តូរទៅជានាង Bella Ranee ជំនួសវិញ ។ 

ទទ្ទឹមនឹងនេះផងដែរ មានអ្នកនិយមលេងអឺនធឺណិតជាច្រើនបានបញ្ចេញមតិរៀងៗខ្លួនថា "ល្អហើយសម្រាប់ការផ្លាស់ប្តូរនេះ ប្រសិនបើមិនប្តូរទាន់ពេលទេ ប្រសិនរឿងនេះមិនមានអ្នកទស្សនាច្រើនដល់ថ្នាក់នេះទេ។ និយាយទៅអត្តចរិករបស់ នាង Bella ranee​ សាកសមជាមួយនិងរឿងនេះជាង Chompoo Araya" ។ 


ចំណែកអ្នកខ្លះទៀតនិយាយថា "Chompoo Araya មានទម្រង់មុខបែបអុឺរ៉ុប ដូច្នេះដូចជាមិនសមជាមួយនិងរឿង បុព្វេសន្និវាស នេះទេ" ។ 

"ជាការពិតនាង Chompoo ស្រស់ស្អាត ប៉ុន្តែមុខរបស់នាងសាកសមជាមួយនិងការផ្សព្វផ្សាយពាណិជ្ជកម្ម ការថតរូប តារាម៉ូដែល និងរឿងភាគតាមទូរទស្សន៍មួយចំនួន ប៉ុន្តែ Bella ពិតជាសាកសមជាមួយនិងតួឯកស្រីក្នុងរឿងនេះពិតមែន" ​ ។ 

ហើយខមមិនមួយទៀតបានលើកឡើងថា "Bella សាកសមជាមួយនិងអត្តចរិកបែបនេះ ហើយរឿងនេះនឹងមើលទៅភ្លេវ ប្រសិនបើនាង Chompoo សម្តែងជាតួឯកស្រី​ ព្រោះមើលទៅមិនដូចជារឿងពិតៗទេ" ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Bella ranee Chompoo Araya