លោកតាវ័យ ១២០ឆ្នាំនេះ បានអះអាងថា អាថ៌កំបាំងដែលជួយឱ្យគាត់រស់បានយូររហូតដល់
១២០ឆ្នេះនេះ គឺមកពីគាត់មិនរួមភេទ និងទទួលទានអាហារដែលមិនប្រើគ្រឿងទេស។
យោងតាមព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណ លោកតា Swami Sivananda កើតថ្ងៃទី៨សីហា
ឆ្នាំ ១៨៩៦ នៅឥណ្ឌា។ គាត់គឺជាអ្នកបួសម្នាក់ ហើយបច្ចុប្បន្ន លោកតារូបនេះកំពុងផ្ញើឯកសារ
ទៅកាន់អង្គការ Guinness ដើម្បីទទួលស្គាល់គាត់ថាជាបុរសដែលរស់បានយូរបំផុតក្នុងលោក
ព្រោះថា ម្ចាស់ឯតទគ្គកម្មនេះ គឺលោកតាជនជាតិជប៉ុន Kimura Jiroemon បានទទួលមរណ
ភាពកាលពីខែមិថុនា ឆ្នាំ ២០១៣ ក្នុងជន្មាយុ ១១៦ឆ្នាំ។
លោកតា Sivananda បានចាប់កំណើតនៅក្នុងគ្រួសារក្រីក្រមួយ នៅទីក្រុង Kolkata និងរស់នៅ
ក្នុងក្រុង Varanasi ពេញមួយជីវិត។ បើទោះមានអាយុច្រើន ប៉ុន្តែ លោកតាមិនចាំបាច់ពឹងលើ
អ្នកណានោះទេ។ លោកតា ហាត់យ៉ូហ្គារៀងរាល់ថ្ងៃ។
ជាអ្នកបួសម្នាក់ លោកតារូបនេះយល់ថា អាថ៌កំបាំងដែលជួយឱ្យគាត់រស់បានយូរនោះគឺការហាត់
យ៉ូហ្គា ហូបអាហារដែលមិនប្រើគ្រឿងទេស និងមិនរួមភេទ។
លោកតា Sivananda ឱ្យដឹងថា ៖ “វិន័យគឺជាប្រការសំខាន់បំផុត។ មនុស្សម្នាក់អាចធ្វើបានអ្វីៗ
គ្រប់យ៉ាង ជាមួយនឹងវិន័យក្នុងទម្លាប់ទទួលទាន ហាត់ប្រាណ និងរួមភេទ”។
លោកតា Sivananda មិនដែលសម្រាន្តនៅលើគ្រែ ឬប្រើខ្នើយ។ គាត់សម្រាន្តនៅលើឥដ្ឋ ជាមួយ
នឹងកន្ទេល និងប្រើថ្មធ្វើជាខ្នើយ។
លោកតាវ័យ ១២០ឆ្នាំរូបនេះ បានឱ្យដឹងថា “កាលពីមុន អ្នករាល់គ្នារស់នៅយ៉ាងសប្បាយរីករាយ
ព្រោះអ្វីៗមានភាពសាមញ្ញ។ ចំណែកពេលនេះ អ្នករាល់គ្នាតែងតែមានអារម្មណ៍ថា គ្មានសុវត្ថិភាព
ជីវិតជួបបញ្ហាច្រើន មនុស្សប្រែទៅជាមិនស្មោះត្រង់។ នោះគឺជាប្រការដែលនាំឱ្យខ្ញុំព្រួយបារម្ភ។
ខ្ញុំគ្រាន់តែចង់ឱ្យមនុស្សរស់នៅដោយមានសុភមង្គល មាំមួន និងសុខសប្បាយ”។
លោកតា Sivananda បានទៅកាន់តំបន់ជាច្រើនដើម្បីចែករំលែកទៅឱ្យប្រជាជននូវអាថ៌កំបាំង
ដែលនាំឱ្យគាត់រស់បានយូរ។ មនុស្សជាច្រើនចង់ក្លាយជាសិក្សារបស់គាត់ដើម្បីស្វែងរកភាពសុខ
សាន្ត និងការរស់បានយូរ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ mirror