ក្រុងព្រះសីហនុ ៖ គម្រោងមួយដែលបានធ្វើឡើងដោយក្រុមហ៊ុន Ly Lay នៅក្បែរឆ្នេរអូឈើទាល នៅក្នុងក្រុងព្រះសីហនុ ត្រូវបានផ្អាកតាមការស្នើររបស់ នាយករដ្ឋមន្រ្តី ហ៊ុនសែន ។
លោក សុខឡេង អភិបាលខេត្តព្រះសីហនុបានថ្លែងកាលពីម្សិលមិញថា បន្ទាប់ពីនាយករដ្ឋមន្រ្តី ហ៊ុនសែន បានចេញបញ្ជាកាលពីថ្ងៃសុក្រក្រុមការងារមួយនៃគណៈកម្មាធិការគ្រប់គ្រងឆ្នេរបានពិនិត្យហើយ បន្ទាប់មកក៏បានផ្អាកគម្រោងនេះដោយមិនមានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធឡើយ ។ លោកបានបន្ថែមទៀតថា អគារដែលមានកម្ពស់ ៧ ជាន់នេះ នឹងប៉ះពាល់ដល់សម្រស់ឆ្នេរ ។
ទីតាំងនេះមិនបានទទួលការអនុញ្ញាតពីក្រសួងដែនដីនគរូបនីយកម្មដើម្បីសាងសង់អគារនេះនៅឡើយទេ ប៉ុន្តែពួកគេបានដំឡើងរបងបង្គោលបេតុងនិងសាងសង់អគារ ។ ប៉ុន្តែថ្មីៗនេះនៅមិនទាន់បានចាប់ផ្តើមសាងសង់នៅឡើយទេ ខណៈដែលពួកគេកំពុងធ្វើការលើឯកសារស្របច្បាប់ ។ លោក សុខឡេង ថ្លែង ។
ប៉ុន្តែនៅពេលដែល សម្តេចតេជោ ហ៊ុនសែន បានទស្សនាព្រមទាំងបានឃើញការសាងសង់នេះ ដែលប៉ះពាល់ដល់សម្រស់ឆ្នេរសមុទ្រ ទើបសម្តេចសម្រេចចិត្តផ្អាកការសាងសង់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes