CamNews

ព័ត៌មានអន្តរជាតិ 

លោក ដូណាល់ ត្រាំ​ បញ្ជាក់​ជាផ្លូវការ​ច្បាស់ៗ​ថា រឿងសំខាន់មួយ!

(មិចស៊ីកូ)៖ ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នៅពេលនេះបានបញ្ជាក់ ពីជំហរផ្លូវការរបស់ខ្លួន តែម្តង ទៅលើគំរោងកសាងជញ្ជាំងព្រំដែន ដោយលោកទាមទារ ឲ្យប្រទេសមិចស៊ីកូ «ចេញថ្លៃកសាងឲ្យបាន ១០០% ពេញតែម្តង» ចំពោះគំរោងទាំងមូល។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

នៅថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលទើបឡើងកាន់តំណែងក្តៅៗ បានសម្រេចចេញនូវវិធានការណ៍ ដាច់ណាត់បំផុត ដែលបង្កកំពុងឲ្យប្រទេសមិចស៊ិកូ ទាំងបក្សកាន់អំណាច និងប្រឆាំង ក្តៅចិត្តមិនស្ទើរនោះឡើយ។ បន្ថែមពីការទាមទារឲ្យមិចស៊ីកូ ចេញលុយទាំងស្រុងនោះ លោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា «ជញ្ជាំងព្រំដែនត្រូវតែរបាំងរារាំង មិនឲ្យមានការឆ្លងកាត់បាន» ដែលនឹងត្រូវចំណាយអស់ប្រាក់ រាប់ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងរបស់មិចស៊ីកូ លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ បានជំរុញឱ្យរដ្ឋាភិបាលបច្ចុប្បន្ន ដាក់ពាក្យបណ្ដឹងប្ដឹង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់អង្គការសហប្រជាជាតិ សម្រាប់គំរោងសាងសង់ជញ្ជាំង ជាប់ព្រំដែនជាមួយមិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរចូល ជនភៀសខ្លួនខុសច្បាប់ ចូលក្នុងទឹកដីសហរដ្ឋអាមេរិក។ មេបក្សប្រឆាំងរូបនេះ បានចាត់ទុកថា គំរោងសាងសង់ជញ្ជាំងព្រំដែនរបស់ លោក ដូណាល់ ត្រាំ ដែលមានបណ្ដោយ ៣,២០០គីឡូម៉ែត្រ ជាប់ព្រំដែនជាមួយមិចស៊ីកូ គឺជាការប្រមាថមួយ មកលើប្រទេសរបស់លោក៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Donal Trump