ការបំផ្ទុះគ្រាប់បែកបីករណី កាលពីម្សិលមិញ នៅភាគខាងត្បូងប្រទេសថៃ ត្រូវបានគេធ្វើឡើង
បន្ទាប់ពីការបំផ្ទុះគ្រាប់បែកពីរករណី កាលពីពីរថ្ងៃមុន នៅក្នុងតំបន់លំហែកាយដ៏ល្បីឈ្មោះ។
យោងតាម WSJ ការបំផ្ទុះគ្រាប់បែកបីករណី ត្រូវបានគេធ្វើឡើងនៅខាងមុខបណ្ដាហាងលក់
ទំនិញក្នុងខែត្រយ៉ាឡា ភាគខាងត្បូងប្រទេសថៃ ដែលជាកន្លែងមួយត្រូវបានចាត់ទុកថាជាទីប្រជុំ
ជនរបស់ក្រុមផ្ដាច់ខ្លួនមូស្លីម ដែលមានវត្តមានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
Chaichanna Krittiyanart ជាមន្រ្ដីក្នុងតំបន់ម្នាក់ ឱ្យដឹងថា មិនមានអ្នកណាម្នាក់រងរបួសនោះទេ។
Chaichanna ថ្លែងថា ឧបករណ៍បំផ្ទុះ គឺជាគ្រាប់បែកខ្នាតតូច ប៉ុន្ដែវាមិនបណ្ដាលឱ្យមានមនុស្ស
ស្លាប់ ឬរបួស។ មកដល់ពេលនេះ នៅមិនទាន់កំណត់បានថា វាមានជាប់ទាក់ទឹននឹងការបំផ្ទុះកាល
ពីពីរថ្ងៃមុន ឬយ៉ាងណានៅឡើយ។
ក្រុមមន្ដ្រីថៃ កំពុងតែស៊ើបអង្កេតទៅលើការវាយប្រហារកាលពីថ្ងៃទី ១១ និង ១២សីហា នៅក្នុង
ទីតាំង ១២កន្លែង របស់ខែត្រចំនួន ៧ ដែលស្ថិតក្នុងភាគខាងត្បូងប្រទេសនេះ។ ការវាយប្រហារ
នេះ បណ្ដាលឱ្យមានមនុស្សជាង ៣០នាក់រងរបួស ក្នុងនោះមានភ្ញៀវទេសចរណ៍បរទេស មកពី
អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងអូទ្រីស។ ចំណែកអ្នកស្លាប់ ចំនួន ៤នាក់ សុទ្ធតែជាជនជាតិថៃ។
នគរបាលថៃ បានរកឃើញថា ការបំផ្ទុះនេះ មានជាប់ទាក់ទឹននឹងគ្នា ហើយវាត្រូវបានធ្វើឡើងដោយ
មានការចាត់តាំង។
ប្រែសម្រួល ៖ បុត្រា