CamNews

តារា 

លី ច័ន្ទសីហា ជ្រុលប្រកាស ថា ខ្លួន​នៅ​ទំនេរ​គ្មាន​អ្នក​ស្រឡាញ់ ភ្លេច​គិត​ថា មាន​សង្សារ​រួច​ហើយ

ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ កំសាន្ត បានធ្វើការចុះផ្សាយអត្ថបទមួយ  មានចំណងជើងថា «លី ច័ន្ទសីហា ប្រកាសថា ខ្លួននៅទទេស្អាត គ្មានទំនាក់ទំនងស្នេហ៍ ជាមួយប្រុសណាឡើយ.!» ចេញផ្សាយកាលពីពេលថ្មីនេះ ស្រាប់តែស្រីស្អាត កញ្ញា លី ច័ន្ទសីហា បានប្រញាប់ប្រញាល់ បង្ហាញរូបផ្អែមល្ហែមឱបរឹត ជាមួយគូស្នេហ៍ ឲ្យទស្សនិកជន បានឃើញសរបញ្ជាក់ពីចំណងស្នេហារឹងមាំ រវាងនាងនិងគូស្នេហ៍ថា គ្មានភាពប្រះឆា ដូចព័ត៌មាន ចុះផ្សាយ ហើយនាងក៏មានម្ចាស់បេះដូងរួចហើយ ពុំមែននៅទំនេរនោះទេ ។

កាលពីដើមសប្តាហ៍នេះ មានអ្នកលេង បណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើនបាននាំគ្នាភ្ញាក់ផ្អើលនៅពេលដែលបានឃើញ តារារូបនេះបានសរសេរបង្ហោះ នៅលើ Facebookថា « ដល់ម៉ោងហើយ ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំគ្មានសង្សារ និងគ្មានទាក់ទងជាមួយនរណាទៀតទេ ស៊ីអារម្មណ៍ តិចទេចា៎...!»។ តាមរយៈសារនេះ បានធ្វើ ឲ្យទស្សនិកជនគិតថា នាងបានដើរដល់ផ្លូវបំបែក ជាមួយគូស្នេហ៍ ដែលជានិស្សិតបន្តការសិក្សា នៅប្រទេសវៀតណាម ដោយស្ងាត់ៗ ដោយសារតែបែបនេះ ទើបធ្វើឲ្យរឿងនេះក្លាយទៅជាមន្ទិលសង្ស័យ របស់មហាជននិងអ្នកគាំទ្ររបស់នាង ចោទជាសំណួរថាតើជារឿងពិត ឬយ៉ាងណា ។

ក្រោយពីមានព័ត៌មានចុះផ្សាយ និងធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ ទៅលើរឿងរ៉ាវស្នេហា របស់នាងថា ជួបរឿងបែកបាក់នោះ បានធ្វើឲ្យតារាទឹកភ្នែក កញ្ញា លី ច័ន្ទសីហា ប្រញាប់ចេញមុខប្រតិកម្មតបតដោយភ្ជាប់មក ជាមួយរូបឱបរឹតជាមួយគូស្នេហ៍ថា «ពួកខ្ញុំមិនបានបែកគ្នា ដូចគេចុះផ្សាយទេច៎ា នៅតែស្រលាញ់គ្នាដដែល We Love Forever…»។

តាមរយៈការបង្ហាញសារ តបតរបស់តារាសម្តែង និងជាម្ចាស់ហាងសម្អាងការ កញ្ញា លី ច័ន្ទសីហា បែបនេះ បានធ្វើឲ្យអ្នកគាំទ្រនាង មួយចំនួនគិតថា ការបង្ហាញសារថា ខ្លួននៅទំនេរ គ្មានប្រុសស្នេហ៍នោះ គ្រាន់តែជាចេតនារបស់នាង ចង់ឲ្យមានការចាប់អារម្មណ៍ ពីទស្សនិកជនប៉ុណ្ណោះ ដោយនាងមិនបានគិតថា អាចមានការភ័ន្តច្រឡំនោះទេ ។ តែដល់ពេលមានមន្ទិលសង្ស័យ និងមានទស្សនិកជនខ្លះគិតថា នាងបែកបាក់ពីគូស្នេហ៍ជារឿងពិត ទើបធ្វើឲ្យនាងប្រញាប់ ចេញមុខបកស្រាយ និងបង្ហាញពីចំណងស្នេហាផ្អែមល្ហែម រឹងមាំ រវាងនាង និងគូស្នេហ៍ឡើងវិញ ដើម្បីលុបព័ត៌មានថា នាងនៅទំនេរ គ្មានប្រុសណាស្នេហ៍ ៕

- អាន ៖ លី ច័ន្ទសីហា ប្រកាសថា ខ្លួននៅទទេស្អាត គ្មានទំនាក់ទំនងស្នេហ៍ ជាមួយប្រុសណាឡើយ.!


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: ly chanseyha Star news local news