ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥បានថ្លែងថា សម្ដេចនឹងធ្វើពិធីរំលឹកខួបទី៤០នៃអាពាហ៍ពិពាហ៍របស់សម្ដេចជាមួយ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែនបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលកីឡាហែលទឹកតេជោសែន នាខេត្តកំពង់ចាមថា “នៅសល់តែជាង១ខែទៀតទេ ខួប៤០ឆ្នាំនៃអាពាហ៍ពិពាហ៍រវាងខ្ញុំ និងគ្រួសារខ្ញុំបានដើរមកដល់ ថ្ងៃ៥ មករា ឆ្នាំ ១៩៧៦ និង ថ្ងៃ៥ មករា ឆ្នាំ ២០១៦។ ខ្ញុំនឹងបង្ហោះតាមហ្វេសប៊ុក និងអត្ថាធិប្បាយយ៉ាងវែងទាក់ទងជាមួយបញ្ហាអនុស្សាវរីយ៍រវាងខ្ញុំ និងភរិយាខ្ញុំ”៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល