ព័ត៌មានកីឡា៖ ក្ដីស្រមើលស្រម៉ៃរបស់កុមារាតូចជនជាតិ ស៊ីរីយ៉ា វ័យទើបតែ ៧ឆ្នាំ ដែលមានប្រវត្ដិគួរជាទីកំសត់ ធ្លាប់ត្រូវជាជនភាសខ្លួនជាមួយ ឪពុកហើយត្រូវអ្នកការសែតស្រី ធ្វើឲ្យទាក់ជើងដួល ខណៈមានការហាមឃាត់ពីប៉ូលីស ពេលនេះ បានក្លាយជាការពិតហើយ ដោយគេបានជួបដោយផ្ទាល់ជាមួយ កំពូលកីឡាករល្បីលំដាប់ពិភពលោក គឺ Cristiano Ronaldo ។
ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Crisitiano Ronaldo បានសម្រេចចិត្ដផ្ដល់ឱកាស បង្កើតការជួប ដល់កុមារាជនជាតិ ស៊ីរីយ៉ា ឈ្មោះថា Zaid Mohsen ព្រមទាំង ឪពុកគេ ឈ្មោះថា Osama Abdul ដែលពួកគេទាំងពីរ ធ្លាប់មានប្រវត្ដិត្រូវបាន អ្នកការសែតស្រីជនជាតិ ហុងហ្គារី មានចេតនាធ្វើឲ្យជំពប់ជើងដូល ខណៈដែលពួកគេព្យាយាមរត់គេចពីប៉ូលីស កាលពីដើមខែ កញ្ញា។
Crisitiano Ronaldo បានអញ្ជើញ កុមាម្នាក់នោះ ឪពុក នឹង បងប្រុសរបស់គេ មកចូលរួមទស្សនា ការប្រកួតបាល់ទាត់រវាងក្រុម Real Madrid នឹង ក្រុម Granada កាលពីចុងសប្ដាហ៍។ កុមារាតូច ឈ្មោះ Zaid Mohsen បានត្រូវផ្ដល់ឲ្យជាកេត្ដិយស ដោយចូលរួមអបដំណើរជាមួយ កីឡាករ Ronaldo ចូលទៅក្នុងទីលាន មុនពេលចាប់ផ្ដើមការប្រកួត។
ទិដ្ឋភាពដែលបានបង្ហាញរបស់កុមារាតូចនោះ ចំពោះ ពេលវេលាជាមួយ កីឡាករផ្ទាល់ ពិតជាបង្ហាញពីភាព ចាប់អារម្មណ៍ ស្និតស្នាល នឹងចូលចិត្ដកីឡាករខ្លាំងណាស់ នាពេលនោះ ។
លោក Florentino Perez ថ្នាក់ដឹកនាំកំពូលរបស់ក្លឹប Real Madrid ព្រមទាំង គណៈគ្រប់គ្រងផ្សេងទៀត បានស្វាគមន៍ នឹងទទួលគ្រួសារពុកកូនគេនោះខ្លាំងណាស់ ក្រោយក៏សម្រេចផ្ដល់ការទស្សនាចរ ក្នុងបរិវេណ ទីពហុកីឡរដ្ឋាន Santiago Bernabeu ក្នុងសប្ដាហ៍នេះតែម្ដង។
លោក Osama Abdul ដែលជាឪពុកក្មេងតូចនោះ បានថ្លែងពីសេចក្ដីត្រេកអរយ៉ាងជ្រាវជ្រៅផងដែរថា " កី្ដស្រម៉ៃរបស់គ្រួសារខ្ញុំ បានក្លាយជាការពិតហើយ ខ្ញុំគាំទ្រក្លឹប Real Madrid ណាស់ ជាពិសេសសូមអរគុណចំពោះ លោក Florentino Perez ដែលជា គណៈគ្រប់គ្រងក្លឹប ទាំងមូល ដែលទទួលស្វាគមន៍រាក់ទាក់ពួកយើងយ៉ាងកក់ក្ដៅយ៉ាងដូច្នេះ។ "
គូសរបញ្ជាក់ផងដែរថា លោក Osama Abdul ថ្មីនេះត្រូវបាន ទទួលការតែងតាំងជាគ្រូបង្វឹកប្រចាំនៅ ប្រទេសអេស្ប៉ាញ។
អាន៖ រិះគន់ ផ្អើល ហ្វេសប៊ុក លទ្ធផល អ្នកកាសែតស្រី ត្រូវដេញចេញពីតំណែង ក្រោយ ទាត់ ជនភៀសខ្លួន (មានវីដេអូ)
ដោយ៖ អឿ អ៊ុយ
ប្រភព៖ www.rt.com